ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រស់​ជិត​ដល់​អាយុ១០០ឆ្នាំ​ដោយ«គ្មាន​ជំងឺ»
08, Mar 2015 , 3:00 pm        
រូបភាព
រូបខាងស្តាំលោកយាយ ជិន ថូផន អាយុ៩៤ឆ្នាំ និងខាងឆ្វេងលោកយាយ ជិន សនឃ្លីន អាយុ៧៩ឆ្នាំ
រូបខាងស្តាំលោកយាយ ជិន ថូផន អាយុ៩៤ឆ្នាំ និងខាងឆ្វេងលោកយាយ ជិន សនឃ្លីន អាយុ៧៩ឆ្នាំ
រហូតមកដល់​ពេលនេះ លោកយាយ ជិន ថូ​ផន អាយុ៩៤ឆ្នាំ និង​លោកយាយ ជិន សន​ឃ្លី​ន មាន​អាយុ៧៩ឆ្នាំ។ ចំណុច​ពិសេស​របស់​អ្នកស្រី​ទាំងពីរ​នេះ គឺថា តាំងពី​អាយុ១ឆ្នាំ​រហូតមកដល់​សព្វ​ថ្ងៃនេះ លោកយាយ​ទាំងពីរ​នាក់​នៅមាន​សុខភាព​ល្អ កម្លាំង​និង​ប្រាជ្ញា​ស្មារតី​រឹងមាំ ហើយ​លោកយាយ​ទាំងពីរ​នាក់​មិនមាន​ជំងឺ​ធំ​ដំ​ជាប់​ខ្លួន​ឡើយ។ លោកយាយ​បងប្អូន​បង្កើត​ទាំងពីរ​នាក់​មានប្រសាសន៍​ថា ដើម្បី​ឲ្យ​សុខភាព​ល្អ គឺត្រូវធ្វើអ្វីៗក៏ដោយ​ឲ្យ​មានចិត្ត​ស្ងប់ និង​កុំ​ធ្វើ​ឲ្យ​អារម្មណ៍​ស្មុគស្មាញ។ ទង្វើ​ខាងលើនេះ​អាច​អនុញ្ញាត​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង។



លើសពីនេះទៅទៀត លោកយាយ​ទាំងពីរ​បាន​បញ្ជាក់ថា ត្រូវ​បរិភោគ​អាហារ​ឲ្យ​បាន​ទៀង​ម៉ោង និង​តាម​កំណត់​មិនត្រូវ​បរិភោគ​តាម​ចង់​ឬ​តាម​ឃ្លាន​នោះទេ។ ជាពិសេស​ត្រូវ​លែង​កីឡា និង​បរិភោគ​សម្ល​ដែលមាន​ទឹក​ឲ្យ​បាន​ច្រើន​ហើយ​ត្រូវ​ជៀសវាង​បរិភោគ​ផ្អក ប្រហុក ត្រី​ដែល​មិនមាន​ស្រកា និង​អាហារ​ដែលមាន​រសជាតិ​ហឹរ​ជាដើម។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយនឹង​លោកយាយ ជិន ថូ​ផន អាយុ៩៤ឆ្នាំ និង​លោកយាយ ជិន សន​ឃ្លី​ន អាយុ៧៩ឆ្នាំ៕

សំឡេង





© រក្សាសិទ្ធិដោយ thmeythmey.com