ជាតិ
ផ្សោត​​បង្វិល ​មាន​នៅ​​កោះ​តាង​ នៃ​​ដែន​សមុទ្រ​​កម្ពុជា​
21, Feb 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ផ្សោត​បង្វិល មាននៅ​កោះតាង នៃ​ដែនសមុទ្រ​កម្ពុជា



ភិនភាគ៖ ផ្សោត​បង្វិល​ជាស​ត្វ​មាន​ទំហំ​តូច ចំពុះ​វែង និង​មាន​ព្រុយ​ខ្នង​ត្រង់​ស្រួច​ឡើងលើ។ ជ្រោយ​ខ្នង​មាន​ពណ៌​ខ្មៅ ចំហៀង​សង្ខាង​ពណ៌​ប្រផេះ​ស្រាល និង​ពោះ​ពណ៌​ប្រផេះ​លា​យស។ ប្រវែង​ដងខ្លួន​ពេញវ័យ ១,៤៥-១,៥៨ម និង​ទម្ងន់​ពេញវ័យ ៣១-៣៦គ.ក។

ជីវសាស្ត្រ៖ ផ្សោត​បង្វិល​រស់នៅ​ជា​ហ្វូង​ចាប់ពី៥០ក្បាល​ឡើងទៅ និង​ជួនកាល​គេ​ប្រទះឃើញ​វា​រស់នៅ​ជាមួយ​ផ្សោត​អុច​ផងដែរ។ វា​អាច​លោត​ហក់​បង្វិលខ្លួន​បាន​ខ្ពស់ និង​ជាស​ត្វ​ឆាប់​ផ្អើល។ ចំណីអាហារ​របស់​វា​មាន មឹក ត្រី និង​បង្គា​ជាដើម។

រប៉ាយ​រស់នៅ៖
ផ្សោត​បង្វិល​រស់នៅ​ឆ្ងាយ​ពី​ឆ្នេរ ហើយ​គេ​ប្រទះឃើញ​នូវ​កោះតាង​នៃ​ដែនសមុទ្រ​កម្ពុជា។ គេ​រកឃើញ​មាន​រស់នៅ​តិចតួច​ប៉ុណ្ណោះ​នៅ​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី។

ស្ថានភាព​អភិរក្ស៖
ផ្សោត​បង្វិល​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិចតួច​លើ​ពិភពលោក។ ប្រភេទ​នោះ​កំពុង​រងគ្រោះ​ដោយសារ​ការ​ទាក់​ចាប់​ដើម្បី​ធ្វើ​អាជីវកម្ម ផ្នែក​ខាង​សម្តែង​នៅតាម​សួនសត្វ និង​ការនេសាទ​សមុទ្រ។



© រក្សាសិទ្ធិដោយ thmeythmey.com