ជាតិ
សង្គមជាតិ
ពិព័រណ៍​​ពាណិជ្ជកម្ម​​នឹង​ត្រូវ​​រៀប​ចំ​​នៅ​៣​ទី​តាំង​​ផ្សេង​គ្នា​​ក្នុង​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត​
21, Feb 2015 , 1:54 pm        
រូបភាព
ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និង​ម្ហូបអាហារ រយៈពេល៣ថ្ងៃ​នៅក្នុង​ក្រុង​សៀមរាប។ ពិព័រណ៍​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ដល់១៦ ខែមេសា​ ឆ្នាំ២០១៥ នាឱកាស​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម។



សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា កម្មវិធី​ពិ​ព័រ​ណ៌​ពាណិជ្ជ​កម្មនេះ នឹង​ប្រារព្ធ​ឡើង នៅ៣ទីតាំង​ផ្សេងគ្នា គឺ«ពិព័រណ៍​ម្ហូបអាហារ» រៀបចំ​នៅ​បរិវេណ​ទី​លានជល់ដំរី នៃ​ប្រាសាទអង្គរធំ «ពិព័រណ៍​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ»រៀបចំ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង«ពិព័រណ៍​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម» នៅ​បរិវេណ​អង្គរ​ឃ្យូ​ង​យូ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​លើក​ទី៣ ដែល​ផ្តួចផ្តើមឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ«ការចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ» ៕



© រក្សាសិទ្ធិដោយ thmeythmey.com