ជាតិ
វិធី​រៀប​ចំ​ស្មារ​តី​​សហការ​​ក្នុង​​ក្រុម​ការ​ងារ​ដើម្បី​ជោគ​ជ័យ​
21, Feb 2015 , 8:42 pm        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​មួយ​ពោលថា​មនុស្ស​នៅ​ជាមួយគ្នា​ហៅថា​ក្រុម​តែ​ចិត្ត​នៅ​ជាមួយគ្នា​ទើប​ហៅថា​ស្មារតី​សហការ។ ការធ្វើការងារ ឬ​ប្រក​បរបរផ្សេងៗសុទ្ធតែ​ត្រូវការ​ស្មារតី​សហការគ្នា​ទើប​ទទួលបាន​ជោគជ័យ។ ដូចនេះ​តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ទើប​មាន​ស្មារតី​សហការគ្នា​ក្នុង​ក្រុម​បានល្អ​នោះ?



1.    ត្រូវមាន​ការពិភាក្សាគ្នា​រវាង​ចៅហ្វាយនាយ និង​បុគ្គលិក៖ មានរឿង​មិន​ពេញចិត្ត​អ្វី​ត្រូវតែ​និយាយ​ចេញ មិនត្រូវ​លាក់ទុក​ឡើយ។ និយាយ​ចេញ​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ។
2.    ត្រូវមាន​ភាពជឿជាក់​ចំពោះ​គ្នា មានន័យថា​ចៅហ្វាយនាយ​មិនត្រូវ​សង្ស័យ​កូនចៅ​ហើយ​កូនចៅ​ក៏​មិនត្រូវ​សង្ស័យ​ចៅហ្វាយនាយ​ដែរ។
3.    ត្រូវមាន​ភាព​ហ្មត់ចត់​ក្នុងការ​ដោះស្រាយ​បញ្ហា មិនត្រូវ​ឆេវឆាវ​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្មារតី​ក្នុង​ក្រុម។
4.    ត្រូវ​ចេះ​ប្តូរ​យោបល់​គ្នា មានន័យ​ថាបើ​អ្នក​មិន​យល់​ស្របតាម​មតិ​កូនក្រុម​អ្នក​អាចយ​កម​តិ​គេ​មក​គិតពិចារណា​ហើយ​ធ្វើការ​សម្រេចចិត្ត​ក្រោយ។
5.    ត្រូវ​រក្សា​ភាពសប្បាយ​គ្រប់ពេល ព្រោះ​វា​អាចជួយ​ឲ្យ​ក្រុម​អ្នកមាន​ដំណើរ​ការល្អ។
ដូចនេះ​អ្នក​គួរតែ​ធ្វើតាម​ចំនុច​ខាងលើនេះ​ទើប​អ្នក​អាច​ជោគជ័យ​ដោយសារ​ស្មារតី​ក្រុម​សហការគ្នា​បានល្អ៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh






© រក្សាសិទ្ធិដោយ thmeythmey.com