ជាតិ
សុខភាព
រ៉ូ​ប​ស្ត្រី​បង្កើតឡើង​ដោយ​ស្រោមអនាម័យ
21, Feb 2015 , 8:49 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រី Adrianna Bertinin វិចិត្រករ និង​ជា​សកម្មជន​ក្នុងសង្គម​សញ្ជាតិ​ប្រេ​ហ្ស៊ី​ល បាន​បង្កើត​ស្នាដៃ​ថ្មី​មួយ​គឺ​រ៉ូ​ប​មនុស្ស​ស្រី​ដែល​ធ្វើឡើង​ដោយ​ស្រោមអនាម័យ​សុទ្ធសាត​តែម្តង។ រ៉ូ​ប​នេះ​បានបង្ហាញ​ក្នុង​កម្មវិធី​សិក្ខាសាលា​ជំងឺអេដស៍​អន្តរជាតិ​ដើម្បី​ជម្រុញ​ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ការ​រួមភេទ​ឲ្យ​មាន​សុវត្ថិភាព​គ្រប់គ្នា។



សូមបញ្ជាក់ថា​ការប្រមូលផ្តុំ​ស្រោមអនាម័យ​ដ៏​ច្រើន​របស់​អ្នកស្រី Adriana ពិតជា​បង្កើតបាន​នូវ​គំនិត​ច្នៃប្រឌិត​ដ៏​គួរអោយ​ចាប់អារម្មណ៍​មែន​ក្នុងការ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ដ៏​អស្ចារ្យ​មួយ​ទាក់ទង​នឹង​ការប្រើ​វិធី​ពន្យារកំណើត​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​ស្រោមអនាម័យ​ព្រោះ​ការរួម​ភេទ​ដោយ​មិនបាន​ស្រោមអនាម័យ​គឺ​ប្រឈមមុខ​នឹង​ជំងឺអេដស៍​ខ្លាំងណាស់។

ជាមួយគ្នានេះដែរ​ក្នុងពេល​ធ្វើ​សិក្ខាសាលា​អ្នកស្រី Adrianna ក៏បាន​បង្រៀន​សិស្ស​ជាច្រើន​អំពី​របៀប​កាត់បន្ថយ និង​ប្រើប្រាស់​ស្រោមអនាម័យ​អោយបាន​ត្រឹមត្រូវ​ជាពិសេស​ការថែរក្សា​សុខភាព​ផ្លូវភេទ​តែម្តង៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh






© រក្សាសិទ្ធិដោយ thmeythmey.com