ខ្មែរ​ក្រហម
ជាតិ
ត្រឹម​ឆ្នាំ២០១៥ ប្រជា​ជន​ជាង ២៧ម៉ឺន​នាក់​បានធ្វើ​ទស្សនកិច្ច​តុលាការ​ខ្មែរក្រហម
22, Feb 2015 , 8:55 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រយៈពេល​ជាង ៥ឆ្នាំ គិត​ចាប់​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៥នេះ អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានទទួល​ប្រជាជន​ទាំង​ជនជាតិ​កម្ពុជា និង​បរទេស ជាង ២៧ម៉ឺន​នាក់ បាន​ទៅ​ទស្សនកិច្ច​នៅក្នុង​សវនាការ​សាលាក្តី​របប​ខ្មែរក្រហម។ នេះ​បើតាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ ក្រហម លោក នេ​ត ភក្ត្រា។



បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅក្នុង​សាលាក្តី​ខ្មែរក្រហម របស់​ដ្ឋ​មន្ត្រី​ការបរទេស​ប្រទេស​ហ្វាំ​ង​ឡង់ លោក ERKKI TUOMIOJA កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក អ្នក​នាំ ពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា បាន​ឲ្យ​ដឺ​ង​ថា រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ បាន​ថ្លែងអំណរគុណ សាលាក្តី​ខ្មែរក្រហម ដែល​បាន​ចូលរួម​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​បុគ្គលិក​របស់​សាលាក្តី និង​ដើរតួនាទី​កាត់បន្ថយ​វប្បធម៌​និ​ទណ្ឌ​ភាព​នៅក្នុង​ប្រទេស​កម្ពុជា។

«រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់​បាន​ថ្លែង​អរគុណ​ជាខ្លាំង ចំពោះ​ការបើក​ទូលាយ​ដល់ សាធារណៈជន​ជាង ២៧ ម៉ឺន​នាក់​ឲ្យ​បាន​ចូល​ទស្សនា​កិច្ច​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ ក្រហម​ចាប់តាំងពី​ឆ្នាំ២០០៩ ដល់​បច្ចុប្បន្ន»។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ សាលាក្តី​ខ្មែរក្រហម។

បើតាម​អ្នក​នាំ​ខាងលើ ចាប់តាំងពី​បង្កើត​សាលាក្តី​ខ្មែរក្រហម រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ បានផ្តល់​ជំនួយ​ជា​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិក​ផងដែរ។
គួរ​បញ្ជាក់ថា នៅ​ឆ្នាំ២០០១ រដ្ឋសភាជាតិ​កម្ពុជា​បានអនុម័ត​ច្បាប់​មួយ​ដើម្បី​បង្កើត​តុលាការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ១៩៧៥ និង១៩៧៩ ។

ចុងបញ្ចប់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អង្គការសហប្រជាជាតិ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ខែមិថុនា ឆ្នាំ២០០៣ដែល​ចែង​អំពី​ថា​តើ​សហគមន៍​អន្ដរជាតិ​នឹង​ជួយឧបត្ថម្ភ​និង​សហការ​របៀប​ដូចម្ដេច​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com