ជាតិ
សង្គមជាតិ
អ្នកជំងឺ​ភ័យ​ស្លន់ស្លោ និង​រងគ្រោះ​ដោយសារ​ការ​បំភ័យ​របស់​គ្រូពេទ្យ​អាជីព!
22, Feb 2015 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
វេជ្ជបណ្ឌិត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​គោរព​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​យ៉ាង​ល្អ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​មួយចំនួន​ផ្សេងទៀត ដោយសារតែ​អំណាច​ប្រាក់​ដុល្លារ សុខចិត្ត​សម្រេចចិត្ត​បំភ័យ​អ្នកជំងឺ​ដើម្បី​ប្រាក់ចំណេញ​របស់ខ្លួន។



ថ្ងៃមួយ ម្តាយ​របស់ខ្ញុំ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ដូច​សព្វដង។ គាត់​បាន​ទៅ​គ្លីនិក​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួល​ការពិនិត្យ។ ក្រោយ​ការ​ឆែក​សុខភាព​រួចហើយ គ្រូពេទ្យ​បាន​និយាយថា៖«អុំ​ស្រី មាន​ដុំ​មហារីក​នៅក្បែរ​ដោះ​ដែល​តម្រូវអោយ​វះ​សុដន់​ទាំងសងខាង​ដោយ​ចំណាយ​ប្រាក់​អស់៣ពាន់​ដុល្លារ​ក្នុង​សុដន់​មួយ​ចំហៀង។ សរុប​សុដន់​ទាំងសងខាង អុំ​ស្រី ត្រូវ​ចំណាយ​ប្រាក់៦ពាន់​ដុល្លារ​ដើម្បី​វះកាត់»។

ម្តាយ​របស់ខ្ញុំ​ភ័យ​ស្លន់ស្លោ ទូរ​សព្ទ​មក​ខ្ញុំ​ភ្លាម​ដោយ​រៀបរាប់​ព្រឹត្តិការណ៍​ឡើងវិញ​ទាំងអស់។ ខ្ញុំ​មិន​សុខ​ចិត្តនឹង​លទ្ធផល​នោះទេ មួយថ្ងៃ​ក្រោយមក ខ្ញុំ​ជូន​ម្តាយ​ខ្ញុំ​ទៅ​គ្លីនិក​ពីរ​បី​ផ្សេងទៀត​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល។ ទីបំផុត ម្តាយ​របស់ខ្ញុំ​គ្មាន​ជំងឺមហារីក​ដូច​គ្រូពេទ្យ​ទី១នោះ​ថា​ទេ។ ម្តាយ​ខ្ញុំ គ្រាន់​តែមាន​ដុំ​គីស​ធម្មតា ពោលគឺ​មិនមែនជា​ដុំ​មហារីក​កូនកណ្តុរ​នោះឡើយ។

នេះហើយ គឺជា​ការ​បំភ័យ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គ្រូពេទ្យ​មួយចំនួន​ដែល​នៅតែ​ល្មោភ​ទឹកប្រាក់ ហើយ​ភ្លេច​គិតពី​ជីវិត​អ្នកដទៃ។ ខ្ញុំ​សូម​អំពាវនាវ​អោយ​វេជ្ជបណ្ឌិត​ទាំងអស់​ត្រូវគោរព​ជីវិត​មនុស្ស​ជាង​ជាង​អំណាច​ប្រាក់​ដុល្លារ៕

អត្ថបទ កៃ សុខចិត្ត អ្នកទីក្រុង​ភ្នំពេញ   


© រក្សាសិទ្ធិដោយ thmeythmey.com