ជាតិ
ផ្សោត​ច្រមុះ​ដប​ខ្លី-វែង​មាននៅ​កោះរុង កោះរុង​សា​លឹម និង​កោះតាង របស់​កម្ពុជា
22, Feb 2015 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
ផ្សោត​ច្រមុះ​ដប​ខ្លី-វែង​មាននៅ​កោះរុង កោះរុង​សា​លឹម និង​កោះតាង របស់​កម្ពុជា



ភិនភាគ៖ ថនិកសត្វ​ទាំងពីរ​ប្រភេទ​នេះ​មាន​រូបរាង​ប្រហាក់ប្រហែលគ្នា មាន​ព្រុយ​ខ្នង​ខ្ពស់​ឡើងទៅ​លើ និង​ស្ថិ​ន​នៅ​ចំពាក់​កណ្តាល​ខ្នង ហើយ​ស្ថិតក្នុង​អំបូរ​តែមួយ។ ផ្សោត​ច្រ​ចុះ​ដប​ចំពុះ​ខ្លី អាច​រស់នៅ​ក្បែរ និង​ឆ្ងាយ​ពី​ឆ្នេរ។ វា​មាន​ចំណុច​អុច​ទំហំ​តូច ចំពុះ​ខ្លី និង​មាន​ទម្ងន់​ពេញវ័យ ១៨០គ.ក។ ចំណែកឯ​ផ្សោត​ច្រមុះ​ដប​ចំពុះ​វែង​មាន​ទំហំ​ធំ​មាំ​រស់នៅ​ឆ្ងាយ​ពី​ច្រាំង និង​មាន​ទម្ងន់​រហូតដល់ ៥០០គ.ក។ វា​មាន​ជ្រោយ​ខ្នង​ពណ៌​ប្រផេះ​ខ្មៅ។ ផ្នែក​ចំហៀង​សងខាង​មាន​ពណ៌​ប្រផេះ​ស្រាល និង​ពោះ​មាន​ពណ៌​ផ្កាឈូក។

ជីវសាស្ត្រ៖ សត្វ​ផ្សោត​ទាំងពីរ​ប្រភេទ​នេះ​រស់នៅ​ជា​ក្រុម ដែលមាន​ចំនួន​រហូតដល់១៥ក្បាល។ ផ្សោត​ជាស​ត្វ​សកម្ម និង​មាន​លក្ខណៈ​រហ័ស ហើយ​ចូលចិត្ត​ហែល​ដេញតាម​ក្បាលទូក។ ចំណីអាហារ​របស់​វា​មានដូចជា​ត្រី មឹក និង​បង្គា។

រប៉ាយ​រស់នៅ៖ ក្នុង​ដែនសមុទ្រ​កម្ពុជា វា​មាន​វត្ត​មាននៅ​កោះរុង កោះរុង​សា​លឹម និង​កោះតាង​នៅ​តំបន់​ភាក​ខាងលិច និង​ខាងកើត​នៃ​មហាសមុទ្រ​ឥណ្ឌា មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​តាម​តំបន់ឆ្នេរ​នៃ​ប្រទេសផ្សេង។

ស្ថានភាព​អភិរក្ស៖ ផ្សោត​ច្រមុះ​ដប​ចំពុះ​ខ្លី និង​ផ្សោត​ច្រមុះ​ដប​ចំពុះ​វែង ត្រូវបាន​ចុះ​ក្នុង​បញ្ជី IUCN (DD) ជា​ប្រភេទ​មិនទាន់មាន​ព័ត៌មាន និង​ទិន្នន័យ​គ្រប់គ្រាន់​នៅលើ​ពិ​ភិ​ព​លោក។ ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់ ដោយសារ​ការបាត់បង់​ទីជម្រក និង​ការនេសាទ​ជលផល​សមុទ្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com