ជាតិ
សង្គមជាតិ
រដ្ឋសភា​ដាក់​ដេញថ្លៃ​រថយន្ត១៥គ្រឿង​សម្រាប់​ផ្គត់ផ្គង់​ដល់​រដ្ឋសភា
24, Feb 2015 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានចេញ​សេចក្តីជូនដំណឹង​មួយ ទៅដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស នៅក្នុង​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា​ស្តីពី​ការដេញ​ថ្លែ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​រថយន្ត​ជូន​រដ្ឋសភា។



បើតាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី២៣កុម្ភៈ​រថយន្ត​ចំនួន១៥គ្រឿង នឹងត្រូវ​ដាក់​ឲ្យ​ដេញថ្លៃ​ក្នុងនោះ​រួមមាន​រថយន្ត TOYOTA LEXUS570សេ​រ៊ី២០១៥ផលិត​នៅ​ប្រទេស​ជប៉ុន​ចំនួន២គ្រឿង​រថយន្ត​TOYOTA Land Cruiserសេ​រ៊ី២០១៥ផលិត​នៅ​ប្រទេស​ជប៉ុន​ចំនួន១០គ្រឿង​និង​រថយន្ត TOYOTA VIGO សេ​រ៊ី២០១៥ចំនួន៣គ្រឿង។

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បញ្ជាក់ថា​ក្រុមហ៊ុន​ឬ​សហគ្រាស​ដែលមាន​បំណង​ចង់​ចូលរួម​ដេញថ្លៃ​អាច​ទៅ​ដាក់ពាក្យ ឬ​សាកសួរ​ព័ត៌មាន​លំអិត នៅ​អង្គភាព​លទ្ធកម្ម នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ចាប់ពី​ថ្ងៃទី២៤កុម្ភៈ​រហូតដល់​ថ្ងៃទី២៦ខែ​មិនា​ឆ្នាំ២០១៥។

សេចក្តីជូនដំណឹង​បានបញ្ជាក់​ទៀតថា​ការបើក​សំណើរ​ដេញថ្លៃ​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង៩ព្រឹក​ថ្ងៃទី២៦ខែមីនា​ឆ្នាំ២០១៥នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា៕


© រក្សាសិទ្ធិដោយ thmeythmey.com