ជាតិ
សង្គមជាតិ
ស.ស.យ.ក ចុះ​អនុស្សារណៈ​និង​ក្រុមប្រឹក្សា​យុវជន​ម៉ាឡេស៊ី​លើកកម្ពស់​វិស័យ​អប់រំ
26, Feb 2015 , 4:47 pm        
រូបភាព
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សស​យក) បាន​ចុះ​អនុស្សារណៈ​យោគយល់​ជា​ផ្លូវការ និង​ក្រុមប្រឹក្សា​យុវជន​ម៉ាឡេស៊ី។ អនុស្សារណៈ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ ផ្តោតទៅលើ​ការអប់រំ និង​ការផ្សព្វផ្សាយ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ រវាង​ភាគី​ទាំងពីរ។



យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សហភាព​សហព័ន្ធ​យុវ​កម្ពុជា ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន និង​លោក Ghadafijamal Bin Jamaludin ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ម៉ាឡេស៊ី បាន​ចុះ​អនុស្សារណៈ​យោគយល់​រវាង​គ្នា កាលពី​ល្ងាច​ថ្ងៃទី២៥ ខែកុម្ភៈ​ម្សិលមិញ នៅ​ទីស្នាក់ការ ស.ស.យ.ក រាជធានី​ភ្នំពេញ។ អនុស្សារណៈ​ដែល​ផ្តោតលើ​ការងារ​អប់រំ សុខភាព ដល់​ប្រជាជន​នៅតាម​សហគមន៍​ក្រីក្រ ឲ្យ​ដឹង​យល់​កាន់តែច្បាស់​ពី​ការរស់នៅ​ស្អាត ហូប​ស្អាត​ជាដើម។

បើតាម​ការបញ្ជាក់​ពី ស.ស.យ.ក រហូតមកដល់​ពេលនេះ ខ្លួន​បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​បណ្តា​ប្រទេស​ចំនួន៤ មកហើយ ក្នុងនោះ​មាន​ប្រទេស​រុស្ស៊ី ចិន សឹង្ហ​បុរី វៀតណាម និង​ចុងក្រោយ​គឺ​ប្រទេស​ម៉ាឡេស៊ី។ ក្រៅពីនោះ ក៏មាន​អង្គការ ក្រុមហ៊ុន ជាតិ និង​អន្តរជាតិ​មួយចំនួនទៀត​ផងដែរ ក្នុងនោះ​ក៏មាន​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាដើម៕










© រក្សាសិទ្ធិដោយ thmeythmey.com