ពីនេះ ពីនោះ
តើ​ពាក្យ «បំ​វេច, បង្វេច» មួយណា​ត្រឹមត្រូវ?
27, Feb 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​សរសេ​រ​ពាក្យ​ពីរ​នេះ​តាមតែ​ភាសា​និយាយ គឺ​សរសេរ​ជា «បំ​វេច» ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «បង្វេច» ជា​នាម មានន័យថា សំណុំ​ក្រសោប​ដែល​វេចអ្វី។ ឧទាហរណ៍៖ បង្វេចខោអាវ, បង្វេច​សម្ភារផ្សេង។ ល៕ 



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com