ពីនេះ ពីនោះ
របៀប​ធ្វើ​ការងារ​រដ្ឋ, អង្គការ និង​ឯកជន ខុសគ្នា​ដូចម្តេច?
27, Feb 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
 ទម្រង់​បែបបទ និង​របៀប​ធ្វើ​ការងារ​របស់​បុគ្គលិក ដែល​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន គឺមាន​លក្ខណ​បែប​ផ្សេង​ពីគ្នា ហើយ​របៀប​នៃ​ការគិត​ក៏​ផ្សេង​ពីគ្នា​ដែរ។ តើ​របៀប​ធ្វើ​របស់​បុគ្គលិក​ក្នុង​ស្ថាប័នរដ្ឋ, អង្គការ និង​ក្រុមហ៊ុន​ឯកជន​ខុសគ្នា​យ៉ាងណា? 



១. ការងារ​រដ្ឋ៖ បុគ្គលិក​មិនសូវ​យកចិត្តទុកដាក់​លើ​គុណភាព​ការងារ​ប៉ុន្មាន​ទេ ហើយ​ពួកគេ​រស់​ដោយ​ពឹង​ផ្អែកលើ​ប្រាក់ខែ​រដ្ឋ និង​យក​ម៉ោង​ធ្វើការ​រដ្ឋ​ទៅធ្វើ​អាជីវកម្ម​ផ្សេង ដើម្បី​រកប្រាក់​បន្ថែម។

២. ការងារ​អង្គការ៖ បុគ្គលិក​ព្យាយាម​សរសេរ​សំណើ​គម្រោង​ឲ្យ​ត្រូវ​នឹង​បញ្ហា ដើម្បី​ស្នើសុំ​ថវិកា​ពី​ម្ចាស់ជំនួយ ហើយ​ខំធ្វើការ​ងារ​នោះ​ឲ្យ​ឆ្លើយតប​នឹង​បញ្ហា នេះ​មានន័យថា ពួកគេ​រស់​ដោយ​ពឹង​ផ្អែកលើ​ប្រាក់ខែ​ដែល​បាន​ជំនួយ​ពី​សប្បុរសធម៌ និង​ជំនួយ​ពី​បរទេស។ ប្រសិនបើ​អង្គការ​ទាំងនោះ​អស់​ជំនួយ នោះ​បុគ្គលិកម្នាក់ៗត្រូវរ​ត់រក​កន្លែងធ្វើកា​រ​ពី​អង្គការ​មួយ​ទៅ​អង្គការ​មួយទៀត៕

៣. ការងារ​ក្រុមហ៊ុន​ឯកជន៖ បុគ្គលិក​ខំធ្វើការ​ដើម្បី​ឲ្យ​ស្ថាប័ន​រកប្រាក់​ចំណេញ​បាន​ច្រើន ដែល​អាច​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​វិញ។ ប្រសិនជា​បុគ្គលិក​ទាំងនោះ​មិនអាច​រកប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​ទេ នោះ​ម្ចាស់​ក្រុមហ៊ុន​ក៏​មិន​អាចមាន​ប្រាក់ ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​វិញ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com