ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី សម្ពោធ​សម្ព័ន្ធ​គ្រូពេទ្យ​របស់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​
27, Feb 2015 , 5:00 pm        
រូបភាព
សម្ព័ន្ធ​គ្រូពេទ្យ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភរិយា​របស់លោក គឺ​លោកស្រី យឹម ឆៃ​លីន ដែលជា​ប្រធានកិត្តិយស​នៃ​សម្ព័ន្ធ​គ្រូពេទ្យ​មួយ​នេះ។ ពិធី​សម្ពោធន​ត្រូវ​បានរៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី២៦កុម្ភៈ នៅ​សកល​វិទ្យាល័យ​អន្តរជាតិ។


សម្ព័ន្ធ​គ្រូពេទ្យ​ដែលមាន​សមាសភាព​ក្រុមប្រឹក្សាភិបាល២២នាក់​ជា​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត ឱសថការី បាន​ផ្តើម​បេសកកម្ម​ជាង២ខែ​មកហើយ នៅក្នុង​ស្រុក​បាកាន និង​ស្រុក​វាលវែង​នៃ​ខេត្តពោធិ៍សាត់ ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ជា​ពលរដ្ឋ​ជិត៣០០០នាក់។

លោក​វេជ្ជបណ្ឌិត ស៊ឹម ពិសិដ្ឋ អនុប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​បាន​ពន្យល់ថា សម្ព័ន្ធ​គ្រូពេទ្យ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​មនុស្សធម៌ ដោយ​ផ្តល់​ការ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​ពរ​ដ្ឋ​កម្ពុជា។ លោក​វេជ្ជបណ្ឌិត ស៊ឹម ពិសិដ្ឋ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ការព្យាបាល​នឹងត្រូវ​ផ្តល់ជូន​ពលរដ្ឋ​ដោយ​មិន​រើសអើង​ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ»។

សម្ព័ន្ធ​គ្រូពេទ្យ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​​ថវិកា​ជំនួយ​សប្បុរសជន នឹង​ចុះ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នៅ​គ្រប់​ខេត្ត​រាជធានី៕









© រក្សាសិទ្ធិដោយ thmeythmey.com