ជាតិ
សង្គមជាតិ
ជន​កែ​ភេទ​ថៃ បាន​និមន្ត​ព្រះសង្ឃ​ពី​កម្ពុជា​ឲ្យ​យ័ន្ត​គាថា​លើ​ខ្លួន
01, Mar 2015 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ


កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ នៅថ្ងៃនេះ បាន​ចុះផ្សាយ​រូបថត​មួយ​សន្លឹក​ដែល​គេ​មើលទៅ​ហាក់ដូចជា​ស្ត្រី​ម្នាក់​កំពុង​ដោះអាវ​នៅមុខ​ព្រះសង្ឃ។ កាសែត​ដ៏​ល្បី​របស់​ថៃ បានសរសេរថា រូបថត​បែកធ្លាយ​នេះ បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ថៃ​ដែល​កាន់​ព្រះពុទ្ធសាសនា។



ទោះបីជា​យ៉ាងណាក៏ដោយ កាសែត​បាន​លើកឡើងថា មនុស្ស​ដែល​ដោះអាវ​នៅក្នុង​រូបថត​នេះ គឺជា​មនុស្ស​ប្រុស​ម្នាក់​ដែល​កែ​ភេទ។ ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ជន​កែ​ភេទ​រូបនោះ បាន​អះអាងថា ដើមទ្រូង​របស់ខ្លួន​ប៉ោង​ធំ​ឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដូច្នេះ​ខ្លួន​ចង់​ឲ្យ​ព្រះសង្ឃ​ជួយ​បញ្ចុះ​មន្ត​គាថា​ទប់ស្កាត់។

ជន​រូបនោះ បាន​បន្តថា គេ​បាន​និមន្ត​ព្រះសង្ឃ​ដ៏​ល្បី​មួយអង្គ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រទេស​កម្ពុជា ទៅផ្ទះ​របស់ខ្លួន​នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ។ គេ​បាន​បញ្ជាក់ថា នៅពេលនោះ មាន​មនុស្ស​ជាច្រើន ដោយប្រុសៗនាំគ្នា​ដោះអាវ​ឲ្យ​ព្រះអង្គ​គូ​យ័ន្ត​គាថា​លើ​ខ្លួន រីឯស្រីៗ ត្រូវ​គូ​លើ​ថ្ងាស។

«ខ្ញុំ​មានការ​សោកស្តាយ​ដែល​រូបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ព្រះសង្ឃ» នេះ​ជាការ​លើកឡើង​របស់​ជ​ន​ដែល​កែ​ភេទ និង​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​បាងកក​ប៉ុស្តិ៍៕


© រក្សាសិទ្ធិដោយ thmeythmey.com