អន្តរជាតិ
India Gate៖ បូជនីយដ្ឋាន​ឧទ្ទិស​ដល់​កងទ័ព​ឥណ្ឌា-អង់គ្លេស​ដែល​ស្លាប់​ដោយសារ​សង្គ្រាម
03, Mar 2015 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
ញូ​វ​ដេលី-ឥណ្ឌា៖ ស្ថិតនៅ​ចំ​កណ្តាល​រដ្ឋធានី​ញូ​វ​ដេលី India Gate ត្រូវ​រចនា​ឡើង​ដោយ​ស្ថាបត្យករ​អង់គ្លេស Sir Edwin Lutyens នៅ​ឆ្នាំ១៩២១ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ១៩៣១ ។ បូជនីយដ្ឋាន​ដែលមាន​កម្ពស់៤២ម៉ែត្រ និង​មាន​រៀងដូចជា «Arc-de-Triomphe»  របស់​បារាំង​នោះ គឺ​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់​កងទ័ព​ឥណ្ឌា និង​អង់គ្លេស ប្រមាណ៧ម៉ឺន​នាក់ ដែល​បាន​បាត់បង់​ជីវិត​នា​សម័យ​សង្គ្រាមលោកលើកទី​មួយ និង​សង្គ្រាម​អង់គ្លេស-អា​ហ្វ​ហ្គា​នី​ស្ថាន​លើក​ទី​បី ខណៈដែល​ឥណ្ឌា​ស្ថិតក្រោម​អាណានិគម​អង់គ្លេស។





«India Gate» ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា «All India War Memorial» ដោយមាន​ចារ​ឈ្មោះ​អតីតយុទ្ធជន​ពលី​អង់គ្លេស និង​ឥណ្ឌា​ប្រមាណ ១៣ ៥១៦នាក់​ដែល​ស្លាប់​នៅ​ខេត្ត Norhwestern Frontier (ខេត្ត​ដែល​បង្កើត​ដោយ​អង់គ្លេស​នៅលើ​ទឹកដី​ឥណ្ឌា) នា​អំឡុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ១៩១៩ ។



ក្រោយមក បូជនីយដ្ឋាន​នេះ ក៏​ឧទ្ទិស​ដល់​វីរជន​ដែល​បាន​បាត់​បង់ជីវិត​នា​អំឡុង​នៃ​សង្គ្រាម​រវាង​ឥណ្ឌា-ប៉ា​គី​ស្ថាន និង​សង្គ្រាម​ដែល​បង្កើត​ឲ្យ​មានការ​បង្កើត​សាធារណរដ្ឋ​បង់​ក្លា​ដែ​ស កាលពី​អំឡុង​ឆ្នាំ១៩៧១ផងដែរ។ បច្ចុប្បន្ន India Gate ក្លាយជា​តំបន់​ទេសចរណ៍​ក៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី៕




© រក្សាសិទ្ធិដោយ thmeythmey.com