ជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃស្អែក
04, Mar 2015 , 11:26 am        
រូបភាព
ដោយ: ថ្មីៗ

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ  នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី៥ ខែមីនា ដើម្បី​ពិនិត្យ-ព្យាបាល​ព្រះរាជ សុខភាព។ នេះ​បើតាម​ព្រះរាជសារ​ចុះ​ថ្ងៃទី៤ ខែ​មិនា។



ក្នុងឱកាស​ព្រះរាជ​អវត្តមាន​របស់​ព្រះមហាក្សត្រ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹង​ទទួល​ឋានៈ​ជា​ប្រមុខរដ្ឋស្តីទី។ ព្រះមហាក្សត្រ មិនបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការយាងត្រឡប់​មកវិញ​ឡើយ ហើយ​ក្នុង​ព្រះរាជ​ដដែល ព្រះអង្គ​បាន​ថ្វាយព្រះពរ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​ជូនពរ​ជនរួមជាតិ​ទាំងអស់​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com