ជាតិ
សង្គមជាតិ
ពន្ធនាគារ​ខេត្តកំពង់ធំ​មិនទាន់​បំបាត់​បញ្ហា​សំណូក អស់​នៅឡើយ
05, Mar 2015 , 2:39 pm        
រូបភាព
ដោយ:
កំពង់ធំ៖ បញ្ហា​ស៊ីសំណូកសូកប៉ាន់ នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ នៅ​មិនទាន់​អាច​លុបបំបាត់​នៅឡើយ។ សព្វថ្ងៃ បញ្ហា​នេះ​នៅតែ​កើតមានឡើង ហើយ​វា​ក៏​ជា​ចំណុច​អសកម្ម​ដែល​ត្រូវ​ដោះស្រាយ​ឱ្យរួសរាន់​ផងដែរ។ នេះ បើតាម​ការឱ្យ​ដឹង​រប​ស់ម​ន្ត្រី​អង្គការសិទ្ធិមនុស្ស លីកាដូ។


លោក ញូ​ង សាមឿន មន្ត្រី​អង្គការ​សិទ្ធិ​មនុ​ស្ស្លី​កាដូ​ប្រចាំខេត្ត​កំពង់ធំ បាន​រិះគន់​អំពើពុករលួយ​នៅក្នុង​មន្ទីរឃុំឃាំង​ខេត្តកំពង់ធំ ថា​កំពុង​ធ្វើអោយ​ពលរដ្ឋ​ខាតបង់​ថវិកា​កាន់តែច្រើន។ មន្ត្រី​អង្គការ​លីកាដូ​ថ្លែងថា ពលរដ្ឋ​មួយចំនួនធំ​មិនបាន​ដឹង​អំពី​វិន័យ និង​គោលការណ៍​ដែល​ត្រូវ​ចូលរួម​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ ដែលជា​សាច់ញាតិ​នោះទេ។ «ដូច្នេះ ពេល​គាត់​ទៅដល់​ពន្ធនាគារ មន្ត្រី​ខាង​ពន្ធនាគារ គេ​ហាម​មិនឱ្យ​ពួកគាត់​ចូលជួប​បងប្អូន​ជាដាច់ខាត។ អ៊ីចឹងទៅ ដើម្បី​ចូល​បាន គាត់​ត្រូវមាន​របស់​កំដ​ដៃ ឬ​លុយកាក់ខ្លះៗ ទើប​អា​ចូល​បាន។ មួយវិញទៀត អំពើ​សំណូក​នេះ មិនមាន​តែមួយ​កន្លែង​នោះទេ ពោលគឺ មាន​ច្រើន​កន្លែង»។ យោងតាម​ការ​មន្ត្រី​លីកាដូ​ដដែល មន្ត្រី​ពន្ធនាគារ​ខ្លះ​ទាមទារ​ថវិកា​ពីមួយ​កន្លែង​ហើយ​មួយកន្លែង​ទៀត។ លោក ញូ​ង សាមឿន​បញ្ជាក់ថា៖«សព្វថ្ងៃនេះ អំពើ​អវិជ្ជមាន​នៅតែ​កើតមាន​ក្នុង​ពន្ធនាគារ​ខេត្ត។ ជាពិសេស វា​កើត​ឡើងជា​ញឹកញាប់ សម្រាប់​អ្នក​ដែល​ទើបនឹង​ជាប់ឃុំ​ឃាំងថ្មីៗ»។

មាន​សម្លៀកបំពាក់​សម​សួន​ជានិច្ច ក្នុងពេល​បំពេញភារកិច្ច​ជា​អ្នកសម្របសម្រួល​សិទ្ធិមនុស្សនិង​មើលទៅ​មាន​ការងារ​មមាញឹក​ផង​នោះ លោក សាមឿន បាន​ប្រាប់ថា មន្ត្រី​ពន្ធនាគារ​ដែល​ប្រព្រឹត្តិ​ការយក​លុយ​ពី​ពលរដ្ឋ​អ្នក​សួរសុខទុក្ខ​អ្នកនោះ ភាគច្រើន​ពួកគេ​ធ្វើ​លួចលាក់​មិនឱ្យ​ប្រធាន​របស់​ពួកគេ​ដឹង​ឡើយ។ លោក​បន្តថា មន្ត្រី​ទាំងនោះ​ក៏​នៅតែ​ខ្លាចរអារ​ថ្នាក់លើ​របស់ខ្លួន។ ដូច្នេះហើយ សកម្មភាព​សូកប៉ាន់ មិនអាច​ធ្វើឡើង​ដោយ​បើកចំហរ​បាន​នោះទេ។

ជា​ចុងក្រោយ ទាក់ទិន​ទៅនឹង​បញ្ហា​ពុករលួយ​ក្នុង​ពន្ធនាគារ​ខាងលើ​នេះដែរ លោក ញូ​ង សាមឿន បាន​ប្រាប់ថា៖«បញ្ហា​ហ្នឹង កន្លងមក​យើង​ធ្លាប់បាន​រាយការណ៍​ផ្ទាល់មាត់ ដល់​ប្រធាន​ពន្ធនាគារ ដើម្បី​សំណូមពរ​សុំឱ្យ​គាត់​ចាត់វិធានការ​ចំពោះ​កូនចៅ​របស់គាត់។ មួយទៀត ទាំង​ខាង​មន្ត្រី​ពន្ធនាគារ​និង​ខាង​មន្ត្រី​សិទ្ធិមនុស្ស​របស់​យើង​នៅតែ​សហការគ្នា​ជានិច្ច​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​អសកម្ម​នានា​ក្នុង​ពន្ធនាគារ»៕



© រក្សាសិទ្ធិដោយ thmeythmey.com