ពីនេះ ពីនោះ
តើ​ពាក្យ «ស្រមោល​សរ, សមោសរ» មួយណា​ត្រឹមត្រូវ?
10, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

ជាទូទៅ​មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​ពីរ​នេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «ស្រមោល​សរ» ប៉ុន្តែ​ការសរសេរ​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «សមោសរ» មានន័យថា ទីប្រជុំ ប្រជុំ ភ្ជុំគ្នា ចួប​ជុំ។ ឧទាហរណ៍៖ ចួប​ជុំគ្នា​ក្នុង​កម្មវិធី​សមោសរ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com