ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល មន្ត្រីរាជការ និង​មន្ត្រី​អង្គការ​ខ្លះ ប្រើប្រាស់​រថយន្ត​ស្ថាប័ន​ដើម្បី​ប្រយោជន៍​ខ្លួនឯង!
10, Mar 2015 , 8:25 am        
រូបភាព
ដោយ: ថ្មីៗ
 ជាគោលការណ៍ រថយន្ត​របស់​រដ្ឋ ឬ​របស់​អង្គការ អាច​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់តែ​បម្រើ​ការជូន​រដ្ឋ និង​ជូន​អង្គការ​នៅក្នុង​ម៉ោង​ធ្វើការ​ប៉ុណ្ណោះ។ មន្ត្រីរាជការ និង​មន្ត្រី​អង្គការ មិនអាច ឬ​គ្មាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​ទាំងនោះ​ដើម្បី​ផលប្រយោជន៍​គ្រួសារ បក្សពួក និង​ផ្ទាល់ខ្លួន​បានឡើយ​នៅក្នុង​ប្រទេស​គោរព​ច្បាប់។ ប៉ុន្តែ នៅក្នុង​ប្រទេស​រំដួល​វិញ មន្ត្រីរាជការ​ខ្លះ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ នៅ​បន្ត​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ ឬ​របស់​អង្គការ​ដើម្បី​ផលប្រយោជន៍​បុគ្គល។ ជារឿយៗនៅក្នុង​ប្រទេស​រំដួល គេ​សង្កេតឃើញ​រថយន្ត​ពាក់​ស្លាក​រដ្ឋ ឬ​អង្គ​ការដឹក​ក្រុមគ្រួសារ​ដើ​កម្សាន្ត​នៅ​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ។ តើ​គេ​យក​លេស​ថា ចុះ​បេសកកម្ម​ឬ? បើ​ចុះ​បេស​សកម្ម​មែន ចុះ​ហេតុអ្វី​មាន​សមាជិកគ្រួសារ​ពេញ​រថយន្ត។ នេះហើយ​ឬ ចុះ​បេសកកម្ម​នៅក្នុង​ប្រទេស​រំដួល​នោះ?



សូ ភាសិត


© រក្សាសិទ្ធិដោយ thmeythmey.com