កីឡាជាតិ
ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ទទួលបាន​នូវ​ការ​សាទរ​ពី​នាយករដ្ឋមន្ត្រី និង​ប្រធាន FIFA
13, Mar 2015 , 11:23 am        
រូបភាព
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី២០៩ និង​ជា​ចំណាត់ថ្នាក់​ចុង​គេ​បំផុត​នៃ​តារាង FIFA បានទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ប្រកួត​ជម្រុះ World Cup តាមរយៈ​ការយក​ឈ្នះ​ម្ចាស់ផ្ទះ​ស្រីលង្កា ១-០ ។ ជ័យជម្នះ​លើកដំបូង​ដែល​មិន​ធ្លាប់មាន​ពីមុន​នេះ រកបាន​ដោយ​កីឡាករ Tshering Dorji នៅ​រយៈពេល៦នាទី​មុននឹង​បញ្ចប់​ការប្រកួត។



«Tashi Delek» នេះ​ជា​ពាក្យ​ដែលមាន​ន័យ​អបអរសាទរ​របស់លោក​នាយករដ្ឋមន្ត្រី​ប៊ូ​តង់ Tshering Tobgay ក្រោយ​ក្រុម​របស់ខ្លួន​ទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ការប្រកួត​ជម្រុះ​ជុំទីមួយ​នៃ​ព្រឹត្តិការណ៍ World Cup ប្រចាំ​តំបន់​អាស៊ី​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។ លោក​ក៏បាន​ជូនពរ​ដល់​ក្រុម​ទាំងពីរ​ផងដែរ​សម្រាប់​ជំនួប​ជើង​ទី​ពីរ​នៅ​ថ្ងៃទី១៧ ខែ​មិនា នៅ​កីឡដ្ឋាន Changlimithang ប្រទេស​ប៊ូ​តង់​វិញ។



សម្រាប់ លោក Seph Blatter ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជ័យជម្នះ​របស់​ប៊ូ​តង់ គឺ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​ជា​ប្រវត្តិសាស្ត្រ។ ប៊ូ​តង់​ដែលជា​ព្រះរាជាណាចក្រ​តូច​មួយ​នៅ​តំបន់​អាស៊ី​ខាងត្បូង ទើបតែ​បង្ហាញខ្លួន​លើកដំបូង​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ជម្រុះ World Cup បន្ទាប់​ក្រុម​ជម្រើសជាតិ​មួយ​នេះ ក្លាយជា​សមាជិក FIFA កាលពី​ឆ្នាំ២០០០ ៕





© រក្សាសិទ្ធិដោយ thmeythmey.com