កីឡាជាតិ
ជាតិ
សង្គមជាតិ
ថវិកា​ជាង ២ រយ​លាន​រៀល​ចំណាយ​ផ្នែក​កីឡា​​ក្នុង​ពិធីបុណ្យ​ទន្លេ
16, Mar 2015 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ


ទឹកប្រាក់​ចំនួន៥ម៉ឺន​ដុល្លារ ត្រូវបាន​ចំណាយ​នៅក្នុង​ព្រឹត្តិការណ៍​ដែល​បាន​រៀបចំឡើង​នៅ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ទន្លេ ដែល​រៀបចំឡើង​នៅក្នុង​ខេត្តក្រចេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា NOCC។



លោក វ៉ា​ត់ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ទឹកប្រាក់​ចំនួន៥ម៉ឺន​ដុល្លារ​នោះ ទឹកប្រាក់​ពាក់កណ្តាល ពោលគឺ​ប្រមាណ ២ម៉ឺន៥ពាន់​ដុល្លារ ជា​របស់​ក្រសួងទេសចរណ៍ និង​ថវិកា​ជាង​ពាក់កណ្តាល​ទៀត គឺជា​ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន​នានា។

សូមបញ្ជាក់ថា កម្មវិធី​កីឡា ដែល​ត្រូវបាន​រៀបចំឡើង នៅក្នុង​ព្រឹត្តិការណ៍​នៃ​បុណ្យ​ទន្លេ ក្នុង​ខេត្តក្រចេះ​រយៈពេល៣ថ្ងៃ​កន្លងមក​មានដូចជា​កា​រ​រត់ប្រណាំង កីឡាហែលទឹក កីឡា​ចំបាប់ ការប្រកួត​កីឡាប្រដាល់​ក្បាច់គុណ​បុរាណ ការ​ប្រណាំងទូក​ប្រពៃណី កីឡា​ឆ័​ត្រ​យោង និង​ប្រណាំង​កង់​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com