ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ជម្រុញ​ឲ្យ​យក​មន្ត្រី​ថ្នាក់ក្រោម​យកចិត្តទុកដាក់​លើ​អ្នកសិល្បៈចាស់ៗ
16, Mar 2015 , 2:29 pm        
រូបភាព

សៀមរាប៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា មានប្រសាសន៍ថា សិល្បៈ​វប្បធម៌​អ​រូបិយ មាន​សារៈសំខាន់​ដែល​មិនអាច​កាត់ថ្លៃ​បាន។ ប៉ុន្តែ​លោកស្រី បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការបាត់បង់​សិល្បៈ​អ​រូបិយ​ទាំងនោះ ដោយ​ក្នុងនោះ​មានការ​វ័យ​ជរា​របស់​សិល្បៈករ សិល្បៈការិនី​ខ្មែរ​ជាដើម។ ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី បាន​រម្លឹក​ដល់​មន្ទីរ​វប្បធម៌​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​មិនត្រូវ​ឲ្យ​សិល្បៈករ សិល្បៈការិនី​ខ្មែរ ដែលមាន​វ័យ​ចំណាស់ រស់នៅ​ឯកា​តែឯង​នោះទេ។ ជាងនេះទៅទៀត​នោះ ក៏​មិនត្រូវ​ឲ្យ​ពួកគាត់​ស្លាប់ទៅ ដោយ​មិនទាន់បាន​ផ្ទេរ​ចំណេះដឹង​សិល្បៈ ដល់​អ្នកសិល្បៈ​ជំនាន់​ក្រោយ​នោះដែរ។ ការ​ថ្លែង​បែបនេះ​របស់លោក​ស្រី ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៦ ខែ​មិនា​នេះ ក្នុង​ឳ​កាស​បើក​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល៥ថ្ងៃ នៅ​ទីក្រុង​សៀមរាប ស្តីពី​ការកសាង​សមត្ថភាព​លើ​ការ​អនុសញ្ញា​ឆ្នាំ២០០៣ ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ ឆ្ពោះទៅកាន់​ការអភិរក្ស​បណ្ណសារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ការិយាល័យ​អង្គការ​យូ​ណេ​ស្គូ​កម្ពុជា។



សូម​ស្តាប់​ប្រសាសន៍​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដូចតទៅ។





© រក្សាសិទ្ធិដោយ thmeythmey.com