អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ជាង​មួយ​លាន​នាក់​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រឿង​អំពើពុករលួយ
16, Mar 2015 , 3:49 pm        
រូបភាព
ដោយ:

 
ប្រជាជន​ប្រេ​ហ្ស៊ី​ល​ប្រមាណ​មួយ​លាន​នាក់​បាន​ផ្ទុះ​ការតវ៉ា​នៅក្នុង​ទីក្រុង Sao Paulo ដើម្បី​ប្រឆាំង​ទៅនឹង​លោកស្រី​ប្រធានាធិបតី​ឌិ​ល​ម៉ា​រូស​សែ​ហ្វ(Dilma Rousseff )លើ​ផែនការ​សេដ្ឋកិច្ច​និង​រឿងអាស្រូវ​ពាក់​ព​ន្ធ័​នឹង​អំពើពុករលួយ​នៅក្នុង​ក្រុមហ៊ុន​ប្រេងកាត​យក្ស Petrobras។


លោក មុំ ពិទូរ្យ​លម្អិត​ព័ត៌មាន​នេះ



កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​មានការ​ផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដែលមាន​ប្រជាជន​ចូលរួម​ប្រមាណ​មួយ​លាន​នៅក្នុង​ទីក្រុង Sao Paulo ដើម្បី​ប្រឆាំងនឹង​ប្រធានាធិបតី​ប្រេ​ហ្ស៊ី​ល​លោកស្រី​ឌិ​ល​ម៉ា​រូស​សែ​ហ្វ(Dilma Rousseff )លើ​ផែនការ​នៃ​កា​រព​ន្លឿ​ន​សេដ្ឋកិច្ច​និង​រឿងអាស្រូវ​នៃ​អំពើពុករលួយ​នៅក្នុង​ក្រុមហ៊ុន​ប្រេងកាត​យក្ស Petrobras។

ក្រោយពី​បានចាប់ផ្តើម​ឡើងកាន់តំណែង​នៅក្នុង​អាណត្តិ​ទី២របស់​លោកស្រី​ប្រធានាធិបតី​ប្រេ​ហ្ស៊ី​ល​ឌិ​ល​ម៉ា​រូស​សែ​ហ្វ​កាលពី​ចុងឆ្នាំ២០១៤កន្លងទៅនេះ​រឿងអាស្រូវ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​ប្រេងកាត​យក្ស  Petrobras ដែលជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក៏បាន​ចាប់ផ្តើម​បែកធ្លាយ​ជា​សាធារណៈ។

ប្រតិកម្ម​ទៅនឹង​រឿងអាស្រូវ​នេះ​យ៉ាងហោចណាស់​មាន​ប្រជាជន​មួយ​លាន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ​នៅក្នុង​ទីក្រុងធំៗនៃ​ប្រទេស​ប្រេ​ហ្ស៊ី​ល​រួមមាន​ទីក្រុង​Brasilia ទីក្រុង Rio de Janeiro និង​ទីក្រុង​Salvador de Bahiaដើម្បី​ប្រឆាំង​ទៅនឹង​លោកស្រី​ប្រធានាធិបតី​bប្រេ​ស៊ី​ល​បច្ចុប្បន្ននេះ។ក្នុងនោះ​ក្រុមបាតុករ​បាន​សំដែង​ភាព​ក្រេវក្រោធ​យ៉ាងខ្លាំង​និង​ទាមទារ​អោយ​លោកស្រី​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​របស់ខ្លួន​ជាបន្ទាន់។

ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​រដ្ឋអាជ្ញា​ប្រេ​ហ្ស៊ី​ល​បាន​បញ្ជាក់ថា​ការបាត់បង់​នូវ​ថវិការដ្ឋ​ប្រមាណ៨០០ពាន់​លាន​ដុល្លា​សហរដ្ឋ​សហរដ្ឋ​អា​រិ​ក​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​របស់លោក​ស្រី​ប្រធានាធិបតី​គឺជា​អំពើពុករលួយ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រេ​ហ្ស៊ី​ល។

យ៉ាងណាមិញ​មិនទាន់មាន​ការឆ្លើយតប​ពី​លោកស្រី​ប្រ​ធានា​ធិ​តី​លើ​ការចោទប្រកាន់​និង​ការទាមទារ​ពី​ប្រជាជន​រាប់លាន​នាក់​របស់​ប្រេ​ហ្ស៊ី​ល​នៅឡើយ​នោះទេ។ក៏ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដែល​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​ប្រេងកាត​នេះ​ត្រូវបាន​កាត់ទោស​ជាប់ពន្ធ​ធនាគារ​និង​មួយចំនួនទៀត​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com