ជាតិ
សង្គមជាតិ
អ្នក​គ្រូ នាង​ ផល្លា ត្រូវបាន​តែង​តាំង​ជាអគ្គរាជ​ទូ​ត​ផ្នែក​អប់​រំ​
18, Mar 2015 , 11:20 am        
រូបភាព
បើទោះ​បី​ជា​មិន​បាន​ជាប់​ពាន​រង្វាន់​គ្រូ​ឆ្នើ​ម​សកល​ប្រចាំ​ឆ្នាំ​ ២០១៥ (Global Teacher Prize  ​ក៏ពិតមែន​ តែអ្នកគ្រូ​ នាង ផល្លា ត្រូវបានមូល​និធិ​ Varkey Foundation តែង​តាំង​ជាអ​គ្គ​រាជ​ទូត​​ផ្នែក​អប់​រំ​តំណាង​ឲ្យ​កម្ពុជា​។ ក្រោយ​ពីចុះពី​លើ​យន្ត​ហោះ​អ្នក​គ្រូ​ នាង ផល្លា បាន​ថ្លែងថា តំណែងនេះ ក៏អនុញ្ញាតឲ្យអ្នកគ្រូ​ ធ្វើការ​ជាលក្ខណៈ​ពិភព​លោកផ្នែកអប់​រំ​ដល់​ជន​ពិការ​ផងដែរ។
តំណែងជាអគ្គរាជទូត​ និងអគ្គរដ្ឋទូត​ ក៏មូលនិធិ Varkey Foundation បានតែង​តាំងមនុស្ស ៩ នាក់​ផ្សេង​ទៀត ​នៃគ្រូ​បង្រៀន​ចុងក្រោ​យ​​ទាំង​ ១០ នាក់នៅ​ក្នុង​វេទិកា​ Global Education and Skills Forum ។



ដោយ​ឡែក​ចំពោះ​ទឹក​ប្រាក់​ចំនួន ២៥០០០ ដុល្លារ ដែលមូលនិធិ Varkey Foundation ផ្តល់​ឲ្យនោះ​ អ្នកគ្រូ នាង ផល្លា បានសម្រេចចិត្តផ្តល់ឲ្យមូលនិធិ​អង្គការ​គ្រួសារ​ថ្មីទាំងអស់​។

© រក្សាសិទ្ធិដោយ thmeythmey.com