ពីនេះ ពីនោះ
តើ​ពាក្យ «របោយ, ល្បោយ» មួយណា​ត្រឹមត្រូវ?
23, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន សរសេរ​ពាក្យ​នេះ​ជា «ល្បោយ» មិនដែល​សរសេរ​ជា «របោយ» ទេ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «របោយ» ឬ «ល្បោយ» ក៏បាន​ដែរ។ ពាក្យ​នេះ​មានន័យថា គ្រឿង​អន្លក់ស្រស់​ឆៅ​ឬ​ឆ្អិន សម្រាប់​ប្រើ​បរិភោគ​ផ្សំ​ជាមួយនឹង​អាហារ​ឆ្អាប។ ឧទាហរណ៍៖ របោយ​នំ​បញ្ចុក។ មួយវិញទៀត មានន័យថា ដែល​ពីមុន​មាន​ច្រើន លុះ​តម​ក​កាន់តែ​រលោះ​នៅមាន​បន្តិចបន្តួចរង្វើល។ ឧទាហរណ៍៖ ផ្លែស្វាយ​នៅមានរបោយ, មនុស្ស​មកកាន់​តែ​ល្បោយ​ហើយ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com