ជាតិ
លោក វេជ្ជបណ្ឌិត គួច ម៉េងលី ទទួល​វិញ្ញាបនបត្រ​ថ្មី​មួយ​​ពីអតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី
23, Mar 2015 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ


លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ និង​សាលា​អន្តរទ្វីបអា​មេ​រិកកាំ​ង (Ais / Aii) បានទទួល​វិញ្ញាបនបត្រ​ថ្មី​មួយ​ទៀតហើយ កាលពី​ថ្ងៃទី២០ ខែមីនា​ កន្លងទៅថ្មីៗនេះ។
វិញ្ញាបនបត្រ​ថ្មី​នេះ មាន​ឈ្មោះថា​អ្នកដឹកនាំ​ភាពជា​ដៃគូ​នៃ​ការអប់រំ (Education Partnership Leader Award) ត្រូវបាន​លោកស្រី Julia Gillard អតីតនាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ជា​ប្រធាន​នៃ​ភាពជា​ដៃគូ​នៃ​ការអប់រំជាស​កល ប្រគល់ជូន លោក វេជ្ជបណ្ឌិត គួច ម៉េង​លី នៅក្នុង​សន្និសីទ Workdidac Asia 2015 ដែល​បាន​រៀបចំឡើង​នៅ​ក្រុង​ហុងកុង។
លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ថ្នាក់ដឹកនាំ​នៃ (AIS/ AII) កន្លងមក​ធ្លាប់​បានទទួល​វិញ្ញាបនបត្រ និង​រង្វាន់​ជាច្រើន​រួចមកហើយ ទាក់ទង​នឹង​វិស័យ​អប់រំ៕


© រក្សាសិទ្ធិដោយ thmeythmey.com