ជាតិ
លោក សៅ សុខា បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ​ស៊ើបអង្កេត​ករណី​ធ្វើ​ទារុណកម្ម​អ្នកបើក​ឡាន​ដឹកស្រូវ
23, Mar 2015 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ

 
នាយ​ឧត្ដមសេនីយ៍​សៅ សុខា មេបញ្ជាការ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ ចំពោះ​កិច្ច​មួយ​នៅ​ថ្ងៃទី២៣ ខែមីនា​នេះ ក្នុង​គោលបំណង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ក្នុងករណី​ដេញ​បង្ក្រាប និង​បាញ់​ជាច្រើន​គ្រាប់​លើ​រថយន្ត​ដឹកស្រូវ​មួយគ្រឿង និង​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នកបើក​បររថ​យ​ន្ថ នៅក្នុង​ទឹកដី​ខេត្ដ​ត្បូង និង​ខេត្ដ​ព្រៃវែង ។



លោក សៅ សុខា តែងតាំង​សភាព​ចំនួន៩រូប​ក្នុងនោះ​រួមមាន លោក​ឧត្ដមសេនីយ៍ឯក ស៊ិន សុ​ផាន្នី មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​ស្នងការ ស្នងការដ្ឋាន​យុត្ដិធម៌ ជា​ប្រធាន លោក​វរសេនីយ៍ឯក គង់ សុត្ថា​រិ​ន នាយការិយាល័យ​បទ ល្មើស​ព្រហ្មទណ្ឌ ជា​អនុប្រធាន ព្រមទាំង​មន្ដ្រី​អាវុធហត្ថ ៧នាក់ ផ្សេងទៀត​ជា​សមាជិក ។

គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​ភារកិច្ច ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បាន​កើតឡើង ក្នុងពេល​បំពេញភារកិច្ច របស់​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ខេត្ដ​ត្បូង ឃ្មុំ​និង​ខេត្ដ​ព្រៃវែង កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ។ ត្រួតពិនិត្យ​កំហុសឆ្គង​របស់​នាយទាហាន នាយទាហានរង​នៃ កង​រាជ អាវុធហត្ថ ខេត្ដ​ត្បូងឃ្មុំ និង​ខេត្ដ​ព្រៃ វែង ក្នុងការ​ប្រតិ​ប​ត្ដិ​តួនាទី​ភារកិច្ច​កង​រាជ អាវុធហត្ថ ការ​អនុវត្ដ​ច្បាប់​ល​ក្ខ័​ន្ដិ​កៈ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ សម្រាប់​កងយោធពល​ខេមរភូមិន្ទ ។

គណៈកម្មការ​ចំពោះ​កិច្ច​នេះ ក៏មាន​សិទ្ធិ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ ស្ថាប័ន​និង​អង្គ ភាព​ពាក់ព័ន្ធផ្សេងៗនៅក្នុង​ខេត្ដ​ទាំងពីរ​ខាងលើ ។ មាន​សិទ្ធិ​ចេញ​លិខិត​កោះហៅ​អ្នក​ដែលមាន​ការពាក់ព័ន្ធ ចំពោះ​បាតុភាព​ទាំងនោះ មក​ធ្វើការ​ស្ដាប់​ចំលើយ បំភ្លឺ ដើម្បី​ស្រាវជ្រាវ​រកឱ្យឃើញ ការពិត​ជាក់ស្ដែង​និង​បូកសរុប​លទ្ធផល​ការងារ ធ្វើ​របាយការណ៍ រាយការណ៍​ជូន​នាយ​ឧត្ដម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​នេះ ធ្វើឡើង​ក្រោយពី​មានការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​បាន​បង្ហោះ រូប​ភាពបុរស​អាក្រាត​អាវ​ម្នាក់ ត្រូវគេ​ចងដៃ​ទៅក្រោយ ឲ្យ​ដេក​ផ្កាប់មុខ​ទៅលើ​ដី បង្កឡើង​ដោយ​មនុស្ស​មួយក្រុម មាន​ឯកសណ្ឋាន​ខ្លះ ជា​កងរាជអាវុធហត្ថ ព្រួត​គ្នា​ចាប់ចង និង​យក​ជើង​ជាន់ករ បុរស​អាក្រាត​អាវ​នោះ​ជាដើម ។

សូមបញ្ជាក់ថា ករណី​កម្លាំង​អាវុធហត្ថ ខេត្ដ​ត្បូងឃ្មុំ និង​អាវុធហត្ថ​ខេត្ដ​ព្រៃវែង និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ដេញ​បង្ក្រាប​និង បាញ់​ជាច្រើន​គ្រាប់​ទៅលើ​រថយន្ដ​ដឹក ស្រូវ​មួយគ្រឿង​កាលពី​វេលា ម៉ោង១១ និង១៥នាទី​យប់​ថ្ងៃទី១៩ ខែមីនា ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង ៕



© រក្សាសិទ្ធិដោយ thmeythmey.com