អន្តរជាតិ
រដ្ឋាភិបាល​ថៃ​ព្រមាន​ពិន័យ​ស្រី​ស្អាត​ដែល​ចូលចិត្ត​ថតរូប Selfie បង្ហាញ​គល់​សុដន់
24, Mar 2015 , 10:06 am        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាលយោធា​ថៃ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា មិន​ត្រេកត្រអាល​ឡើយ​នឹង​រូបថត Seflie បង្ហាញ​គល់​សុដន់​របស់​ស្រី​ស្អាត​ទាំងឡាយ​តាមរយៈ​បណ្តាញ​សង្គម​នានា។ «វា​ជា​ទង្វើ​ដែល​មិនអាច​ទទួលយកបាន និង​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​ប្រទេសជាតិ» នេះ​បើតាម​សម្តី​មន្ត្រី​រដ្ឋាភិបាល​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ។



«Undersboob selfies» បានក្លាយ​ជាការ​ពេញនិយម​របស់​ស្រី​ស្រស់​មួយចំនួន​នៅក្នុង​ប្រទេស​ថៃ ដើម្បី​បង្អួត​សុដន​ដ៏​មូលក្លំ​របស់ខ្លួន​តាមរ​យៈ​បណ្តាញ​សង្គម​នានា។ ការ​បង្ហោះ​រូប​ទាំងនោះ ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ទាំង​ការកោតសរសើរ ការ​បញ្ចើចបញ្ចើ និង​ការជេរប្រមាថ។

ការព្រមាន​ដោយ​បើកចំហរ​កាលពីដើម​សប្តាហ៍​កន្លងមក​នោះ គឺ​ដោយ​រដ្ឋាភិបាលយោធា​ថៃ មើលឃើញថា ទង្វើ​ថតរូប «Undersboob selfies» បាន​រំលោភ​ទៅលើ​ច្បាប់​ឧក្រិដ្ឋកម្ម​កំ​ព្យូ​ទ័​រ​របស់​ថៃ ដែល​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ២០០៧ ។ យោងតាម​ច្បាប់ ទង្វើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​អារម្មណ៍​សាធារណជន ត្រូវ​ហាមប្រាម។

លោក Anandha Chouchoti អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ថៃ បាន​ថ្លែងប្រាប់​រ៉​យ​ទ័​រថា អ្នកប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ៥ឆ្នាំ។ ប៉ុន្តែ​លោក​បាន​លើកឡើងថា វា​ជា​រឿង​ដ៏​ពិបាក ពីព្រោះ​រូបថត​ដែល​ត្រូវបាន​បង្ហោះ​ឡើង គេ​មិន​បង្ហាញមុខ​ឡើយ ដូច្នេះ អាជ្ញាធរ​មិនដឹងថា អ្នកណា​ជា​អ្នកប្រព្រឹត្ត​នោះទេ។

ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ ក្រុម​មេធាវី​ថៃ បាន​បញ្ជាក់ថា អ្នកប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការពិន័យ​ចំនួន៦០០០បាត (១៨៣ដុល្លារ​អាមេរិក)។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ថៃ ទទួលស្គាល់ថា រូបថត​មួយចំនួន​គឺជា​ការកាត់ត ឬ​លួច​ថត ដែល​វា​មិនមែនជា​ការប្រព្រឹត្ត​រប​ស់​បុគ្គល​ផ្ទាល់​នោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com