ជាតិ
អាមេរិក និងជប៉ុន រួមគ្នាលើកកម្ពស់អំណាចសេដ្ឋកិច្ចដល់ស្ត្រី
×
រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលជប៉ុន នឹងរៀបចំសិក្ខាសាលារួមគ្នាមួយដើម្បីជំរុញផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥មីនាស្អែកនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ស្ថាតទូតអាមេរិកនិងជប៉ុនប្រចាំនៅកម្ពុជា សិក្ខាសាលានេះ ជានិមិត្តរូបស្វាគមន៍មួយនៃគោលបំណងរួមរបស់អាមេរិកនិងជប៉ុននៅកម្ពុជា និងជាឧទាហរណ៍ មួយនៃកិច្ចសហការរវាងអាមេរិកនិងជប៉ុននៅក្នុងតំបន់ តាមរយៈតំបន់នៅទន្លេមេគង្គក្រោម។
« សិក្ខាសាលានេះក៏ជំរុញបន្ថែមទៀតដល់គោលបំណងដូចដែលបានបង្ហាញនៅក្នុងឯកសាររៀបរាប់រួមគ្នា ដែលមានចំណងជើងថា«កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅក្នុងសកលលោករវាងអាមេរិក និងជប៉ុន ដែលបានកំណត់ដោយ លោកប្រធាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីខែមេសា ឆ្នាំ២០១៤ ។
ជាមួយគ្នានេះ សិក្ខាសាលាក៏បង្ហាញផងដែរ ពីគម្រោង ស្តីពីមជ្ឈមណ្ឌលនៃសហគ្រិនស្ត្រីទាក់ទងនឹងធនធាន ការអប់រំ លទ្ធភាពក្នុងការទទួលបាន និងការបណ្តុះបណ្តាលសម្រាប់លើកកម្ពស់អំណាចសេដ្ឋកិច្ច(WECREATE)»។នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com