ព័ត៍មានសុខភាព
សុខភាព៖ ជំងឺ មហារីក​ស្បូន
25, Mar 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ស្បូន គឺជា​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​ដ៏​សំខាន់​មួយ ដែល​វា​គឺជា​កន្លែង​សម្រាប់​ឱ្យ​ទារក​លូតលាស់​នៅ​អំឡុងពេល​មាន​ផ្ទៃពោះ។ ហើយ​វា​ក៏​អាចបង្កើត​ឱ្យមាន​ជំងឺមហារីក​ស្បូន ដែលមាន​ប្រភេទផ្សេងៗគ្នា​ជាច្រើន។ ប្រភេទ​ទូទៅ​បំផុត នៃ​ជំងឺមហារីក​ស្បូន ច្រើន​ចាប់ផ្តើម​នៅ​ស្រទាប់​ខាងក្នុង​បង្អស់​នៃ​ស្បូន។
រោគសញ្ញា នៃ​ជំងឺមហារីក​ស្បូន​អាច​រួមមាន ៖



•    ភាពមិនប្រក្រតី នៃ​ការ​ហូរឈាម តាម​ទ្វារមាស ឬ​ការ​ធ្លាក់ស​តាម​ទ្វារមាស
•    ការ​មាន​បញ្ហា​នៅ​អំឡុងពេល​នោម
•    ការឈឺ​អាង​ត្រគាក
•    ការឈឺចាប់​អំឡុងពេល​រួមភេទ។
ជាធម្មតា ជំងឺមហារីក​ស្បូន ច្រើន​កើតមានឡើង បន្ទាប់ពី​ការ​អស់​រដូវ។ ការព្យាបាល មានការ​ប្រែប្រួល​ដោយ​អាស្រ័យទៅលើ​សុខភាព​ទូទៅ​របស់​អ្នក ដោយ​ការព្យាបាល អាចមាន​ដូចជា ការព្យាបាល​ដោយ​អ័រម៉ូន​អឺ​ស្ត្រូ​សែន ការព្យាបាល​ដោយ​ការវះកាត់​យកចេញ​ស្បូន ក្រពេញ​អូវែ និង​ដៃ​ស្បូន​ចេញ ហើយ​អាចមាន​ជម្រើស​ផ្សេងទៀត ដោយ​រួមបញ្ចូល​ទាំង​ការព្យាបាល ដោយ​អ័រម៉ូន និង​វិទ្យុសកម្ម៕
 

ផ្តល់សិទ្ធិ​ដោយ
www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com