អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ​ព្រមាន​កាត់ទោស​អ្នកកាសែត​ដែល​បំបែក​បាក់​ជាតិ
26, Mar 2015 , 8:00 pm        
រូបភាព
ដោយ:
 
លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​អូ​ចា​ទទូច​អោយ​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​ផ្តល់​ពត៌មាន​ពិតប្រាកដ​នៅក្នុង​ដំណាក់កាល​នៃ​ការផ្សះផ្សា​ជាតិ​និង​បាន​ព្រមាន​ចាត់វិធានការ​តឹង​រឺ​ង​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​ទាំងឡាយណា​ដែល​ផ្តល់ព័ត៌មាន​ដែល​បំបែក​បាក់​ជាតិ។



កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​យោធា​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ព្រមាន​ក្រុម​អ្នកសារព័ត៌មាន​ថា​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស ប្រសិនបើ​ផ្តល់​ពត៌មាន​ណាមួយ​ដែល​ជំរុញ​ការបែកបាក់​ប្រជាជាតិ​ថៃ។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​បន្ទាយ​ល​កងទ័ពអាកាស​មុនពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចាករ​ចេញទៅ​កាន់​ប្រទេស​ប្រ៊ុយណេ។

ដោយសារ​មានមតិ​រិះគន់​ជាច្រើន​ជុំវិញ​ការបង្កើត​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ២០១៤លោកនាយ​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារពត៌មាន​ដើម្បី​ឆ្លើយបំភ្លឺ​នឹង​ការចោទប្រកាន់​នានា។

ជាមួយគ្នា​នោះ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​បាន​បញ្ជាក់ថា​រាល់​ភា្ន​ក់​ងារ​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ទាំងឡាយណា ដែល​ធ្វើអោយមាន​ការបែកបាក់​ជាតិ   ត្រូវតែ​ដោះស្រាយ​ជាមួយនឹង​សមាគម​អ្នកកាសែត ដែល​ទទួលបន្ទុក​កិច្ចការ​ទាំងនោះ​តាមរយៈ​ការបើក​ការស៊ើបអង្កេត ឲ្យ​បានច្បាស់លាស់។  ក៏ប៉ុន្តែ ប្រសិនបើ​សមាគម មិនអាច​ធ្វើ​អ្វី​បាន​នោះទេ លោក​នឹង​ផ្តល់​សិទ្ធិ​ឲ​ក្រុម​ប្រឹក្សាជាតិ ដើម្បី​សន្តិភាព និង សណ្តាប់ធ្នាប់ ដើម្បី​ស៊ើបអង្កេត ថា​តើ​ភ្នាក់ងារ​ទាំងនេះ​បានធ្វើ​រឿង​អាក្រក់​ប៉ុណ្ណា​នោះ។ ដោយឡែក លោក​បាន​ថ្លែងថា ៖ «ខ្ញុំ​មិន​ន​ប្រកាន់​នោះទេ ប្រសិនបើ​អ្នកធ្វើ​ការរិះគន់​ជា​លក្ខណៈ​ទូទៅ​នោះ។ ខ្ញុំ​អាច​ទទួលបាន​នូវ​ការរិះគន់ ដែលមាន​លក្ខណៈ​តូចតាច។ ត ប្រសិនបើ​អ្នក ចោទប្រកាន់ថា​ខ្ញុំ​ជា​អ្នក​បុគ្គល​បរាជ័យ ជា​រៀងរាល់​ថ្ងៃនោះ វា​មិនអាច​ទៅរួច​នោះទេ ព្រោះ​ស្ថានភាព​ថៃ​ពីមុន​អាក្រក់​ជាង​ពេលបច្ចុប្បន្ន​ទៅទៀត»អ្វីដែល​គួរកត់សម្គាល់​នោះ​លោក​បាន​ព្រមាន​ដល់​អ្នកសារព័ត៌មាន​ថា សូមកុំ​បញ្ឆេះ​កំហឹង​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើសង្គ្រាម​ជាមួយ​ជា​នឹង​ប្រព​ន្ធ័​ផ្សព្វផ្សាយ​អី។ក៏ប៉ុន្តែ​ប្រសិនបើ​សកម្មភាព​រិះគន់​និង​ការផ្តល់​ពត៌មាន​មិន​ពិត​នៅតែ​បន្ត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាក់កាល​នៃ​ការផ្សះផ្សា​ជាតិ​នោះ​អ្នកសារព័ត៌មាន​ឬ​ប្រព​ន្ធ័​ផ្សះ​ផ្សាយ​ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាក់​ជាមិនខាន។

គួរ​រម្លឹក​ផងដែរ​ក្រោយពី​មាន​រដ្ឋប្រហារ​ថ្ងៃទី២២ខែឧសភា​ឆ្នាំ២០១៤មក​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​សន្យាថា​នឹងធ្វើ​ការផ្សះផ្សារ​ជាតិ​ឡើងវិញ ជាពិសេស​នោះ​នឹង​នាំនូវ​លទ្ធិប្រជាធិបតេយ្យ​ត្រលប់មក​ប្រទេស​ថៃ​វិញ។យ៉ាងណាមិញ​បើ​ក្រឡេកមើល​ការអនុវត្តន៍​របស់​រា​ជ​រដ្ឋាភិបាល​ថៃ​ជាក់ស្តែង​មិនបាន​ឆ្លុះបញ្ចាំង​ដូចដែល​លោក​បាន​សន្យា​នោះទេ​ពោលគឺ​ក្នុង​រយៈពេល​ចុង​ក្រោយនេះ​អ្នកនយោបាយ​អ្នកសារព័ត៌មាន​និង​ក្រុមនិស្សិត​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដោយសារតែ​ពួកគេ​ប្រឆាំង​ទៅនឹង​របប​ដឹកនាំ​យោធា៕





© រក្សាសិទ្ធិដោយ thmeythmey.com