ពីនេះ ពីនោះ
ទំនាក់ទំនង​រវាង​ប្រធាន​និង​បុគ្គលិក មាន​សារសំខាន់​ប៉ុនណា?
30, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ


ទំនាក់ទំនង​រវាង​ប្រធាន​និង​បុគ្គលិក ជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ពួកគេ។ ការទំនាក់ទំនង​រវាង​ប្រធាន​និង​បុ​គ្ក​លិ​ក គឺ​ចាំបាច់​សម្រាប់​ផ្តល់ព័ត៌មាន​ពី​ប្រធាន​ទៅ​បុគ្គលិក និង​ពី​បុគ្គលិក​មក​ប្រធាន​វិញ ក្នុង​គោលបំណង​ជួយ​បំពេញ​នូវ​ចំណុច​ចន្លោះប្រហោង​នៃ​ការងារ និង​ជួយ​សម្របសម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់​បុគ្គលិកម្នាក់ៗ ហើយ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ផលិតភាព​ការងារ​កាន់តែ​ល្អ។ លើសពីនេះទៅទៀត ការទំនាក់ទំនង​បែបនេះ គឺជា​ការលើកទឹកចិត្ត​ដល់​បុគ្គលិក និង​បណ្តុះ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​បំពេញការងារ​របស់​ពួកគេម្នាក់ៗកាន់តែខ្លាំង៕





© រក្សាសិទ្ធិដោយ thmeythmey.com