ពីនេះ ពីនោះ
អន្តរជាតិ
ប្រច័ណ្ឌប្រពន្ធពេក បុរសអាហ្វ្រិកខាងត្បូងម្នាក់ បានចាក់កាវចូលទៅក្នុងទ្វារមាសប្រពន្ធ
× បុរសជាប្ដីនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងម្នាក់ បានយកកាវដ៏ខ្លាំងចាក់ចូលទៅក្នុងទ្វារមាស របស់គាត់ប្រពន្ធ ដោយសារតែគាត់ប្រច័ណ្ឌជាមួយប្រពន្ធ និងបានចោទថាប្រពន្ធរបស់គាត់ ធ្លាប់គេងជាមួយពូរបស់នាង។ នេះបើយោងតាម News24 ។
ប្រភពដដែលបានឲ្យដឹងថា បុរសអាយុ ៤៥ ឆ្នាំរូបនេះ ត្រូវបានអាជ្ញាធរអះអាងថា បានចាក់សោរប្រពន្ធអាយុ ៤០ ឆ្នាំរបស់គាត់ នៅក្នុងបន្ទប់ដេកនៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងភូមិNgwamtila នៅជិតទីក្រុង Bushbuckridge ប្រទេសអាហ្វ្រិកខាងត្បូង។ ក្រោយមកបុរសម្នាក់នោះ បានយកកាំបិតភ្ជុងប្រពន្ធរបស់គាត់ និងបានបញ្ជាឱ្យនាងដោះសម្លៀកបំពាក់ចេញឲ្យអស់ នៅសល់តែខ្លួនអាក្រាត។ បន្ទាប់មកបានបុរសនោះ បានចាប់កន្ធែកជើងរបស់នាងហើយក៏បានយកកាវ ទៅចាក់ចូលក្នុងប្រដាប់ភេទរបស់នាងតែម្ដង។
ស្ត្រីជាប្រពន្ធបានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ខ្ញុំបានសម្លឹងទៅគាត់ដោយភ័យរន្ធត់ ជាមួយទឹកភ្នែកហូរចុះមកពេញមុខរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា តើមូលហេតុអ្វីដែលធ្វើឱ្យបុរសម្នាក់ ដែលបានស្រលាញ់ស្ត្រីម្នាក់ ហើយធ្វើអំពើបែបនេះទៅលើរូបនាងនោះទេ»។
ក្រោយពេលកើតហេតុ ប្ដីរបស់នាងបានរត់គេចខ្លួន ដើម្បីគេចបីការចោទប្រកាន់ ចំណែកឯស្ត្រីជាជនរងគ្រោះ ដែលត្រូវប្ដីយកកាវបិទទ្វារមាសនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបានវះកាត់យកកាវនោះចេញរួចហើយ ប៉ុន្តែឥឡូវនេះ នាងមិនអាចរួមភេទបាននោះទេ។
តាមពិតទៅរឿងរ៉ាវនេះ បានកើតឡើងកាលពីឆ្នាំ ២០១៣ ប៉ុន្តែស្ត្រីម្នាក់បានប្រាប់រឿងរ៉ាវរបស់នាង នៅពេលនេះគឺដើម្បីទទួលបានភាពយុត្តិធម៌ ។ នាងបាននិយាយថា នាងមិនចង់ចោទប្រកាន់ប្ដីនោះទេ ប៉ុន្តែគាត់បានរត់គេចខ្លួន ហើយមិនខ្ញុំពិតជាភ័យខ្លាចថា គាត់អាចនឹងវិលត្រឡប់មកវិញនៅពេលណាមួយ ហើយនឹងអាចកាត់ក្បាលរបស់ខ្ញុំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com