ជាតិ
សង្គមជាតិ
ផែនទី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​អ្នកចូលរួម​គួរ​ដឹង
02, Apr 2015 , 1:52 pm        
រូបភាព
សៀមរាប៖ មានកម្ម​វិធី​ប្រមាណ៣០ មាន​ទាំង​កម្មវិធី​ប្រចាំថ្ងៃ កម្មវិធី​សាសនា និង​ផ្ទាំងទស្សនីយភាព ដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រៀបចំឡើង​នៅ​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ។ ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែលមាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដំបូង​គួរ​ដឹង​ពី​ប្លង់​កម្មវិធីមួយៗជាមុនសិន។



ខាងក្រោម​នេះ​ជា​ប្លង់​កម្មវិធី ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

កម្មវិធី​ប្រចាំថ្ងៃ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់​ផ្តើម​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៨យប់

ទី១ កម្មវិធី​ភូមិ​ខ្ញុំ ទីតាំង​ត្បូង​លានជល់ដំរី ទី២ កម្មវិធី និ​មិ្ម​ត​ភូមិ ទីតាំង​មុខ​ប្រាសាទអង្គរវត្ត ទី៣ របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ ទីតាំង​ខាងត្បូង​លានជល់ដំរី ទី៤ ល្បែង​ប្រជាប្រិយ ទីតាំង ខាងត្បូង​លានជល់ដំរី ទី៥ គុន​ល្បុក្កតោ ទីតាំង​ខាងត្បូង​លានជល់ដំរី ទី៦ ពិ​ព័រ​ណ៌ និង​ប្រកួតប្រជែង​រូបថត «អច្ឆរិយៈ​អង្គរ​សង្ក្រាន្ត» ទីតាំង​មុខ​ប្រាសាទអង្គរវត្ត។ កម្មវិធី​ទី៧ តំបន់​ត្រជាក់ចិត្ត ទីតាំង​ខាងលិច​ស្រះ​ត្រពាំង​សេះ ទី៨ គោម​បន្តែត​ទឹក ទីតាំង​មុខ​ប្រាសាទអង្គរវត្ត ទី៩ តន្ត្រី​សួស្តី​ឆ្នាំ​ថ្មី ទីតាំង​មុខ​ប្រាសាទអង្គរវត្ត ទី១០ អុក​យក្ស ទីតាំង មុខ​ប្រាសាទអង្គរវត្ត ទី១១ ពិ​ព័រ​ណ៌​ម្ហូបអាហារ ខាងជើង​លានជល់ដំរី ទី១២ ពិ​ព័រ​ណ៌​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍ មុខ​ប្រាសាទអង្គរវត្ត និង​ទី១៣ ពិ​ព័រ​វប្បធម៌​យុវជន​អន្តរជាតិ ទីតាំង មុខ​ប្រាសាទអង្គរវត្ត។

កម្មវិធី​សាសនា និង​ផ្ទាំងទស្សនីយភាព

ថ្ងៃទី១៤ ខែមេសា ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ម៉ោង៨ព្រឹក ខាងជើង​ប្រាសាទបាយ័ន ពិធី​កាត់​នំអន្សម​យក្ស ម៉ោង១១ព្រឹក មុខ​លានជល់ដំរី ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ម៉ោង២រសៀល នៅ​ប្រាសាទ​បា​យ័ ម៉ោង៣ កម្មវិធី​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត នៅមុខ​អង្គរវត្ត ម៉ោង៣ និង៣០នាទី កម្មវិធី​ប្រកួត​ញាំ​នំអន្សម​យក្ស នៅមុខ​លានជល់ដំរី ម៉ោង៦ល្ងាច ពិធី​បណ្តែត​គោម​បួងសួង​សុំ​សេចក្តីសុខ នៅ​កសិណ​អង្គរវត្ត និង​ម៉ោង៧យប់ កម្មវិធី​មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ ធ្វើឡើង​នៅ លានជល់ដំរី។

សម្រាប់​ថ្ងៃទី១៥ មាន ពិធី​ទៅ​វត្ត និង​ពូន​ភ្នំខ្សាច់ ធ្វើ​នៅ​ម៉ោង៨ព្រឹក ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ម៉ោង៩ កម្មវិធី​រាំ​ម៉ា​ឌី​ហ្សុ​ន ២០១៥នាក់ នៅ​លានជល់ដំរី ម៉ោង៤រសៀល កម្មវិធី​ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត នៅ​លានជល់ដំរី និង​ម៉ោង៦ និង៣០នាទី​ល្ងាច កម្មវិធី​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ នៅ​លានជល់ដំរី។

ថ្ងៃ​ចុងក្រោយ ថ្ងៃទី១៦ ម៉ោង៨ព្រឹក ការប្រកួត​អុកចត្រង្គ​អបអរសាទរ​អង្គរ​សង្ក្រាន្ត២០១៥-ផ្តាច់ព្រ័ត្រ នៅមុខ​អង្គរ ម៉ោង១០ ប្រគល់​ជ័យលាភី​រូបថត អច្ឆរិយៈ​អង្គរ​សង្ក្រាន្ត មុខ​អង្គរវត្ត ម៉ោង២រសៀល ពិធី​ស្រង់​ព្រះ  ខាងជើង​ប្រាសាទបាយ័ន ម៉ោង៤រសៀល ការប្រឡង​ចម្អិន​ម្ហូបអាហារ មុខ​លានជល់ដំរី  និង​ចុងក្រោយ​ម៉ោង៦កន្លះ​តទៅ កម្មវិធី​តន្ត្រី​អង្គរ​សង្ក្រាន្ត រៀបចំ​នៅ លានជល់ដំរី។

សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ ០១២ ៨៣ ៣៥ ២៣/០១២ ៩៦ ០៩ ៣០ និង០៧៨ ៧៧ ០០ ២។ ខាង​សង្គ្រោះ​បឋម ០១២ ៧៧ ១៦ ៩៦ និង ០៩៥ ៦៦ ៦៦ ៧។ ការិយាល័យ​ពន្លត់អគ្គីភ័យ ០១២ ៩៩ ១៥ ០២៕


© រក្សាសិទ្ធិដោយ thmeythmey.com