ពីនេះ ពីនោះ
តើ​ពាក្យ «ប្រមាទ, ប្រមាថ»ប្រើ​ខុសគ្នា​ដូចម្តេច?
03, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 
មនុស្ស​ភាគច្រើន មិនដែល​ដឹងថា​ពាក្យ​ពីរ​នេះ​ប្រើ​ខុសគ្នា និង​មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ «ប្រមាទ» ជា​នាម មានន័យថា ការ​ភ្លេច​ស្មារតី, ធ្វេសស្មារតី, សេចក្តី​ប្រហែស, ការ​ប្រហែសធ្វេស។ ឧទាហរណ៍៖ ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ​នឹង​ក្នុង​បរលោក។

ទី២ ពាក្យ «ប្រមាថ» ជា​នាម មានន័យថា ការ​បៀតបៀន​គេ, ការ​ញាំញី​គេ, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ​លំបាក, ការមើល​ងាយ​គេ។ ឧទាហរណ៍៖ មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ, មនុស្ស​ប្រមាថ​ចាស់ គឺ​មនុស្ស​មើលងាយ​ចាស់។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com