អត្ថបទពាណិជ្ជកម្ម
ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​ក្របខ័ណ្ឌ បាល់ទះ​ឆ្នេរ​ខ្សាច់ របស់​ស្រា​បៀរ អាន់​ឆ័​រ មកដល់​ទឹកដី​អច្ឆរិយៈ​សៀមរាប
03, Apr 2015 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ

 បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​សប្តាហ៍​កន្លងទៅនៅ​ថ្ងៃទី ៣ - ៤ ខែមេសា​នេះ ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ បាន​មកដល់​ទឹកដី​អ​ច្ឆិ​រយៈ​គឺ​ខេត្តសៀមរាប។

នេះ​គឺជា​ថ្ងៃទី១ នៃ​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​ដីឡូត៍​ចុង​កៅស៊ូ ខេត្ត​សៀម​រាម ដោយមាន​ការចូលរួម​ពី​ក្រុម​បាល់ទះ ជាច្រើន​ក្រុម​ប្រកួត​យ៉ាង​ស្វិតស្វាញ​ដើម្បី​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ។

ខេត្តសៀមរាប​គឺជា​មណ្ឌល​ទី​ពីរ​ហើយ​សម្រាប់​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ ANCHOR រដូវ​កាល​ទី​ពីរ​នេះ ហើយ​នៅសល់​ពីរ​មណ្ឌល​ទៀត​គឺ​មណ្ឌល​កំពង់ចាម និង​ព្រះសីហនុ ។

គួររម្លឹកថា ក្រុម​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 3,000 ដុល្លារ​និង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​សម្រាប់​ជ័យលាភី​ជើងឯក ទឹកប្រាក់​ចំនួន 1,500 ដុល្លារ​សម្រាប់​ជ័យលាភី​លេខ២ និង​ទឹកប្រាក់​ចំនួន 500 ដុល្លារ សម្រាប់​ចំណាត់ថ្នាក់​លេខ ៣ និង ៣ស្ទួន ។

      




© រក្សាសិទ្ធិដោយ thmeythmey.com