ជាតិ
តើ​ពាក្យ «សម្បា, សំបា, សម្បារ, សំបារ» ប្រើ​ខុសគ្នា​ដូចម្តេច?
04, Apr 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន មិនបាន​ដឹងថា​ប្រើ​ខុសគ្នា និង​មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា​ត្រូវ​ទាំង៤ ហើយ​បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ «សម្បា, សំបា» ជា​កិរិយាសព្ទ ខ្មែរ​ប្រើពាក្យ​នេះ​ច​ម្ពោះ​តែ​ជាមួយនឹង​ពាក្យ​ខឹង ថា ខឹងសម្បា។ ឧទាហរណ៍៖ ខឹង​ឆាប់​រសាយ, ខឹង​ភ្លាម​បាត់​ភ្លាម, ខឹង​បន្តិចបន្តួច។

ទី២ ពាក្យ «សម្បារ, សំបារ» ជា​នាម មានន័យថា ចម្រៀក​ស្រទបចេក ដែល​ច្រៀក​ធ្វើជា​ចំណង​ចងអ្វី, ច្រើន​ហៅ​ពេញ​ថា សម្បារចេក៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]





© រក្សាសិទ្ធិដោយ thmeythmey.com