ជាតិ
សង្គមជាតិ
អ្នកដំណើរ​ចាប់ផ្តើម​ឆ្លងកាត់​ស្ពាន​អ្នក​លឿងពីថ្ងៃ​នេះ​តទៅ
06, Apr 2015 , 12:33 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អ្នក​លឿង ឬ​ស្ពាន ត្សឹ​បា​សា (Tsubasa) ជា​ផ្លូវការ​រួចមក ប្រជាជន​បាន​បើក​យានយន្ត មាន​ម៉ូត កង់ និង​រថយន្ត ឆ្លងកាត់​ស្ពាន​នេះ​ជា​លើកដំបូង​ពីថ្ងៃ​នេះ​តទៅ ។ ស្ពាន​នេះ​កសាងឡើង ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក  ។



  សូមបញ្ជាក់ថា ស្ពាន​អ្នក​លឿង ត​ភ្ជាប់​ស្រុក​ពីរ ស្ថិតនៅត្រើយម្ខាងៗនៃ​ទន្លេមេគង្គ​ក្រោម គឺ​ស្រុក​លើកដែក​ខេត្តកណ្ដាល និង​ស្រុក​ពាមរ​ខេត្តព្រៃវែង។ស្ពាន​អ្នក​លឿង​នេះ ចាប់ផ្តើម​សាងសង់​នៅ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ មាន​បណ្តោយ ៥,៤ គីឡូម៉ែត្រ និង​ទទឹង​ជាង ១៣ ម៉ែត្រ បែងចែក ៥ ផ្នែកធំៗហើយ​មាន​សរសរ​ចំនួន ៣៥ ។ អ្នក​ស្ថាបនា​ស្ពាន​នេះ មាន​អ្នកគ្រប់គ្រង​ជប៉ុន​ចំនួន ៩ នាក់ បុគ្គលិក​ប្រទេស​ទី៣ ចំនួន២៥ នាក់ បុគ្គលិក​កម្ពុជា​ចំនួន ៥៧ នាក់ និង​កម្មករ​កម្ពុជា ចំនួន ៦៤៧ នាក់៕    

© រក្សាសិទ្ធិដោយ thmeythmey.com