ជាតិ
សង្គមជាតិ
យុវជន​កំពុង​ហាត់​សម​រាំ​ម៉ា​ឌី​ហ្សុ​ន​ត្រៀម​បំបែក​ឯក​គ្គទ​កម្ម​ពិភពលោក
07, Apr 2015 , 2:41 pm        
រូបភាព
សៀមរាប៖ យុវជន​មកពី​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​ឯកជន​ខេត្តសៀមរាប​ជាច្រើន បានធ្វើ​ការហាត់​សម​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន ត្រៀម​បំបែក​ឯក​គ្គទ​កម្ម​ពិភពលោក (World Guianese Record) ។



វិធី​ហាត់​សម​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន ជា​ទ្រុងទ្រាយ​ធំ បានធ្វើ​ឡើង​មុន​កម្មវិធី​រាំ​ជា​ផ្លូវការ ដែល​នឹង​ប្រារព្ធ​ឡើង​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ។ សិស្ស និស្សិត ព្រមទាំង​យុវជន​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន​ក្នុង​ក្រុង​សៀមរាប​សរុប​ប្រមាណ១ពាន់​នាក់ សប្បាយរីករាយ​ចំពោះ​កាត់​ហាត់​សម​កាលពី​ថ្ងៃទី៦ ខែមេសា​ម្សិលមិញ នៅ​បរិវេណ​ភូមិ​វប្បធម៌ បើទោះជា​បរិយាកាស ក្តៅ​ខ្លាំង​យ៉ាងណាក្តី។

យោងតាម​អ្នករៀបចំ​កម្មវិធី ដែលមាន​ក្រុមការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ឲ្យ​ដឹងថា ការហាត់​សមនេះ​ប្រព្រឹត្តិ​ឡើង​ចំនួន៣ថ្ងៃ​បន្ថែមទៀត គឺ​ថ្ងៃទី៧ នៅ​ភូមិ​វប្បធម៌ និង​ថ្ងៃទី១០ ដល់១១ មេសា រៀបចំ​នៅ​បរិវេណ​លានជល់ដំរី។

គួរ​បញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ម បានរៀបចំ ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​ដែលមាន​អ្នករាំ​ចំនួន ២០១៥នាក់ ក្នុង​បំណង​បំបែក​ឯក​គ្គទ​កម្ម​ពិភពលោក ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី១៥ មេសា នៅ​ប្រាសាទអង្គរវត្ត៕


© រក្សាសិទ្ធិដោយ thmeythmey.com