ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ិក ប៊ុនហុក និង​លោក គួយ ប៊ុនរឿន ជាប្រធាន និងអនុប្រធាន​ គជប ថ្មី
09, Apr 2015 , 6:56 am        
រូបភាព
រដ្ឋសភា​នឹង​បោះឆ្នោត​ផ្តល់សុពលភាព​លើកញ្ចប់​សមាសភាព​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ដែលមាន​ប្រធាន និងអនុប្រធាន​ដែលត្រូវបានសម្រេច​ដោយ​គណបក្ស​ទាំងពីរ​។ សមាសភាព​ទាំង​៩ នៃ​ គជប ថ្មី ក៏នឹង​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅព្រឹក​ថ្ងៃទី​៩​មេសានេះដែរ។


ប្រភពមួយ​ក្នុង​ចំណោម​ឥស្សរជន​ គជប ថ្មី ទាំង​៩​រូប​បាន​បង្ហើបប្រាប់​​សារព័ត៌មានថ្មីៗ​នៅព្រឹក​ថ្ងៃ​ទី​៩មេសានេះ​ថា សមាជិករដ្ឋសភា​នឹង​បោះឆ្នោត​គាំទ្រ​កញ្ចប់​សមាសភាពទាំង៩​នៃ​ គជប ថ្មីនេះ ដែលមាន​ដំណែង​ប្រធាន​ និងអនុប្រធាន​តែម្តង។
«ឯកឧត្តម ស៊ិក ប៊ុនហុក ជាប្រធាន និង ឯកឧត្តម​ គួយ ប៊ុនរឿន ជាអនុប្រធាន។ ចំណែកឯដំណែង​អគ្គលេខាធិការ នឹង​ត្រូវ​អ្នកទាំង៩​​ បោះឆ្នោត​រើស»។ នេះជា​ការ​បញ្ជាក់របស់​ប្រភព​ដដែល។

លោក ហង្ស ពុទ្ធា សមាសភាព​មួយ​រូប​ទៀត​ដែល​នឹងបង្ហាញ​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ដែរនោះ បានមានប្រសាសន៍​ថា លោក​នៅមិនទាន់ដឹងពិតប្រាកដអំពី​ដំណែង​ថ្នាក់ដឹកនាំ គជប​ ថ្មី​នៅឡើយទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com