ជាតិ
សង្គមជាតិ
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថ្មី​ចេញ​ជា​រូបរាង
09, Apr 2015 , 4:33 pm        
រូបភាព
សៀមរាប៖ រចនាបថ​នៃ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថ្មី បានចេញ​ជា​រូបរាង​ហើយ​នៅថ្ងៃនេះ។ ក្រុម​ជាង បាន​រួសរាន់​កែលម្អ និង​លាប​ពណ៌​ខ្លោង​ថ្មី ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​មកដល់​នៅ​ថ្ងៃ​អង្គារ ដើម្បី​សប្តាហ៍​ក្រោយនេះ។



ទំនងជា​គ្មាន​អ្នក​រិះគន់​ទៀត​ទេ សម្រាប់​ខ្លោង​ថ្មី​របស់​អង្គរ​សង្ក្រាន្ត។ ក្រុម​ជាង​ទំនងជា​បញ្ចប់​ការរៀបចំ​ខ្លោង​ថ្មី នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​មួយរូប​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

គួរ​បញ្ជាក់ថា បន្ទាប់ពី​មានការ​រិះគន់​ពី​សាធារណៈ​អំពី​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ចាស់ ថា​មាន​រចនាបថ​ស្រដៀង​នឹង​វិហារ​ចិន ឫ​វិហារ​វៀតណាម និង​ក្រោយ​ការ​លួច​ដុត​ខ្លោងទ្វារ​នៅ​យប់​ថ្ងៃទី៧ មេសា​រួចមក ក្រុមការងារ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានសម្រេច​ដូរ និង​កែលម្អ​ខ្លោងទ្វារ​ឡើងវិញ ដើម្បី​ឲ្យ​ស្របតាម​មតិ​មហាជន និង​ជៀសវាង​ការមិន​ពេញចិត្ត​ណា ដែល​កើតឡើង​ដោយសារ​ខ្លោងទ្វារ។ អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បញ្ជាក់ថា រចនាបថ​ថ្មី​នេះ គឺមាន​ទម្រង់​ជា​រចនាបថ​ខ្មែរ​ច្រើនជាង​រចនាបថ​ចាស់ ដែល​រង​ការរិះគន់៕


© រក្សាសិទ្ធិដោយ thmeythmey.com