ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន៖ អ្នករកស៊ី​ឈើ​ខុសច្បាប់ កុំ​ថា​ត្រឹម​ផ្កាយ លោក​ខែ​ក៏​ខ្ញុំ​ដកចេញ​បានដែរ
09, Apr 2015 , 7:00 pm        
រូបភាព

 
ពី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ នៅ​ថ្ងៃទី០៨មេសា​នេះ នា​វិទ្យាស្ថាន​ជាតិ​អប់រំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ​ត្រូវ​ចូលរួម​គាំទ្រ​បង្ក្រាប​បទល្មើស​ឈើ​ខុសច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ជា​មូ​យ​គ្នា​នេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ព្រមាន​ដល់​អ្នក​ដែល​រកស៊ី​ឈើ​ខុសច្បាប់ អាង​អំណាច(ខ្នង)នៅ​ពីក្រោយ​ផងដែរ។ «កម្លាំងប្រដាប់អាវុធ​ត្រូវ​គាំទ្រ មិនមែន​កម្លាំងប្រដាប់អាវុធ​ទៅ​ជួយ​កាប់​ឈើ​ទេ។ កន្លងទៅ​គឺថា​លោក​មេទាហាន​នេះ មេទាហាន​នោះ ខ្នង​នេះ​ខ្នង​នោះ មើល​ខ្នង​ប៉ុនណា ខ្ញុំ​សុំ​សួរ​កុំ​ថា​ត្រឹម​ផ្កាយ លោក​ខែ​ក៏​ខ្ញុំ​យកចេញ​បានដែរ»។ នេះ​ជាការ​ព្រមាន​របស់លោក ហ៊ុន សែន។


សូម​ស្ដាប់​សំឡេង៖













© រក្សាសិទ្ធិដោយ thmeythmey.com