ជាតិ
សង្គមជាតិ
ការប្រមូល​សំរាម នឹង​រអាក់រអួល​រយៈ​ពេល៥ថ្ងៃ​នាឱកាស​ចូលឆ្នាំ​
10, Apr 2015 , 3:03 pm        
រូបភាព
រូបគំនរសំរាមកាលពីពេលកន្លងទៅ ក្នុងពេលដែលបុគ្គលិកក្រុមហ៊ុនស៊ិន ទ្រី ធ្វើបាតុកម្ម
រូបគំនរសំរាមកាលពីពេលកន្លងទៅ ក្នុងពេលដែលបុគ្គលិកក្រុមហ៊ុនស៊ិន ទ្រី ធ្វើបាតុកម្ម
ការសំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម នឹង​ប្រព្រឹត្តទៅ​មិនបាន​ពេញលេញ​ឡើយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៧មេសា​ឆ្នាំ២០១៥ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ។



សេចក្តីជូនដំណឹង​ដដែល បាន​ឲ្យ​ដឹងថា ការប្រមូល​សំរាម​មិនបាន​ពេញលេញ​នេះ គឺ​ដោយសារ​កម្មករ-កម្មការិនី​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវ​ឈប់សម្រាក​ដើម្បី​ទៅលេង​ស្រុកកំណើត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ការសំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី១៧ខែមេសា បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​បានបញ្ចប់។ 

  «ក្រុមហ៊ុន​ស៊ីន​ទ្រី នឹងដាក់​ធុងសំរាម​ខ្នាត​ធំ និង​រៀបចំ​កម្មករ​មួយចំនួន​សម្រាប់​បម្រើ​ឲ្យ​ការសំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ដងផ្លូវធំៗ និង​ទីប្រជុំជន​មួយចំនួន​ផងដែរ ដើម្បី​ចៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់»។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល។

 សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ជ្រាប និង​ជួយ​វេច​ខ្ចប់ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ រួច​យកទៅដាក់​ក្នុង​ធុងសំរាម ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នៅតាម​ដងផ្លូវ និង​ទីតាំង​សាធារណៈ​មួយចំនួន៕      

© រក្សាសិទ្ធិដោយ thmeythmey.com