ជាតិ
សង្គមជាតិ
ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
13, Apr 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​រៀងរាល់​ពាក់កណ្តាល​ខែមេសា​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ប្រពៃណី​មួយ​តាមបែប​ព្រះពុទ្ធសាសនា ថេរវាទ ត្រូវបាន​គេ​រៀបចំ​ប្រារព្ធ​ឡើង នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា។ នៅក្នុង​ប្រទេស​ថៃ​ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​ហៅ​ជា​ភាសា​ថៃ​ថា សង្ក្រាន្ត នៅ​កម្ពុជា គេ​ហៅថា ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នៅក្នុង​ប្រទេស​ឡាវ គឺ Bun Pi Mai និង​នៅ​មី​យ៉ាន់​ម៉ា​គឺ Thingyang។ ​ប្រទេសនីមួយៗ បានកំណត់​ឈ្មោះ​នៃ​ពិធីបុណ្យ​មាន​ភាព​ខុសប្លែកគ្នា ដូច្នេះ​អត្ថន័យ​នៃ​ពិធីបុណ្យ​នេះ​ក៏​ត្រូវបាន​គេ​កំណត់​ប្លែកផ្សេងៗគ្នា​ផងដែរ។ ដូច្នេះ សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ស្វែងយល់ថា ការរៀបចំ និង​កំណត់​ឈ្មោះ​នេះ បានបង្ហាញ​ពី​ភាពខុសគ្នា​បែបណា​ខ្លះទៅ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នោះ៖



១. សម្រាប់​ប្រទេស​ថៃ សង្ក្រាន្ត
ពាក្យ​ថា​សង្ក្រាន្ត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​ទឹក​មួយ ដែល​ប្រជាជន​ថៃ​ជឿជាក់ថា ទឹក​អាចជួយ​ជម្រះ​អោយអស់​នូវ​ឧបទ្រពចង្រៃ សំណាងអាក្រក់​ជាដើម​នោះ ដូច្នេះហើយ​ទើប​ប្រជាជន​ថៃ​ភាគច្រើន​នៅក្នុងពេល​បុណ្យ​សង្ក្រាន្ត​នេះ ពួកគេ​ចូលចិត្ត​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក និង​ប៉ាត​ម្សៅ​គ្នា​ផង​នោះ។ សង្ក្រាន្ត​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ១៣ខែមេសា ហើយ​នៅក្នុង​អំឡុង​ចូលឆ្នាំ៣ថ្ងៃនេះ ប្រជាជន​ថៃ​ចូលចិត្ត​ជួបជុំ​ក្រុមគ្រួសារ ហើយ​បោ​សម្អាតផ្ទះ ទៅ​វត្ត​ដើម្បី​សម្អាត និង​ស្រង់​ព្រះ​ជាដើម​ផងដែរ ដោយសារ​រយៈពេល​នេះ​ជា​ថ្ងៃ​ឈប់សម្រាក។   

២. ប្រទេស​កម្ពុជា ចូលឆ្នាំថ្មី

សម្រាប់​កម្ពុជា គឺ​គេ​ប្រើប្រាស់​ពិធីបុណ្យ​ចូលឆ្នាំថ្មី សម្រាប់​តំណាងអោយ​ពិធីបុណ្យ​ប្រពៃណី​មួយ​ដែល​ត្រូវ​ប្រារព្ធ​ឡើង​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់ ហើយ​វា​ជា​ពេលដែល​ប្រជាកសិករ​ខ្មែរ​សម្រាក​ពី​ការធ្វើ​ស្រែចម្ការ​មួយរយៈ​នោះ។ កាលពី​អំឡុង​សតវត្ស​ទី ១៣ ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​នេះ គេ​ច្រើន​រៀបចំឡើង​នៅ​ចុងខែ​វិច្ឆិការ ឬ​ដើមខែ​ធ្នូរ តែ​ក្រោយមក​នៅ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ គេ​ប្រារព្ធ​តាម​ខែ​ដោយ​ផ្អែកលើ​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់​ជំនួស​វិញ។សម្រាប់រ​ដូច​ចូលឆ្នាំ​នៅ​កម្ពុជា ភាគច្រើន​គេ​នាំគ្នា​ទៅ​វត្ត​ទៅ​វ៉ា និង​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​បុរាណ​ខ្មែរ​នៅតាម​ទីសាធារណៈ ឬ​វត្ត​អា​រ៉ា​ម​ជាដើម។ ចំណែក​នៅផ្ទះ​ប្រជាជន​នីមួយ​គេ​តែង​សង្កេតឃើញ​មានការ​បោសសម្អាត តុបតែង​រៀបចំ បំពាក់​ភ្លើង​ព៌ណ៌​លំអរ យ៉ាង​ល្អល្អះ រួមផ្សំ​ជាមួយ​គ្រឿង​ដ​ង្វា​យ​ទេព្តា និង​ផ្កា​ភ្ងី​រ ទៀនធូប សាយ​ក្លិនក្រអូប​ឈ្ងុយ គួរ​ជាទី​ទាក់ទាញ​បំផុត។ ក្រៅពី​នេះដែរ គេ​ក៏​សង្កេតឃើញ​មានការ​រៀបចំ​ពិធីបុណ្យ​នៅតាម​វត្ត​អា​រ៉ា​ម មាន​ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ ភ្នំស្រូវ​ជាដើម​ផងដែរ។

៣. នៅ​មី​យ៉ាន់​ម៉ា ពី​ធី​បុណ្យ​Thingyan

នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ពិធីបុណ្យ Thingyan ត្រូវបាន​គេ​ប្រារព្ធ​ឡើង​រយៈពេល​ពី៤ ទៅ៥ថ្ងៃ​នៅ​ពាក់កណ្តាល​ខែមេសា។ ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ គឺ​មិន​ខុសប្លែក​អ្វី​ពី​ប្រទេស​ថៃ​ឡើយ ព្រោះ​គេ​មានការ​គប់​ទឹក​ដាក់គ្នា ហើយ​នៅតាម​ដងផ្លូវ​គឺមាន​រថយន្ត​ហោះ​ដឹក​ទឹក​ដែល​អនុ​ញ្ញ​ត​អោយគេ​ប្រើប្រាស់​បាន​តាមចិត្ត។ ទោះជា​យ៉ាងណាក្តី​ ពិធីបុណ្យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ គឺធ្វើឡើង​តាមបែប​សាសនា​ហិណ្ឌូ ដោយ​ប្រជាជន​មី​យ៉ាន់​ម៉ា​ជឿជាក់ថា​ព្រះឥន្ទ​នឹងធ្វើ​ដំណើរ​មកកាន់​ផែនដី នៅក្នុង​រយៈពេល​បុណ្យ​នោះ។ ហើយ​ដើម្បី​ទទួល​ស្វាគមន៍​ទេព្តា ប្រជាជន​មី​យ៉ាន់​ម៉ា នាំគ្នា​ដាក់​ទាន​ដល់​ប្រជាជន​ក្រីក្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ហើយក្មេងៗនាំគ្នា​ងូតទឹក ដុស​សម្អាតខ្លួន​ដល់​មនុស្ស​ចាស់ជរា ឬ​ឪពុកម្តាយ​សាច់ញាតិ​របស់​ពួកគេ ដើម្បី​តំណាងអោយ​ការគោរព​ផងដែរ។

៤.ប្រទេស​ឡាវ Bun Pi Mai

ពិធីបុណ្យ​ចូលឆ្នាំ​នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​គេ​ហៅថា Bun Pi Mai។ តែ​ពិធីបុណ្យ​នេះ​គឺមាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំ​ស​ង្ក្រា​ន​នៅក្នុង​ប្រទេស​ថៃ​ផងដែរ។ Bun Pi Mai គឺ​តែង​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​នេះដែរ​ប្រជាជន​ឡាវ​តែងតែ​ជឿជាក់ថា​វិញ្ញាណ​ចាស់​នឹង​ចាកចេញ​ហើយ​ព្រលឹង​ថ្មី​ចួ​លម​ក​ជំនួស។ ដូច្នេះហើយ​ទើប​ប្រជាជន​ឡាវ​នាំគ្នា​លាង​សម្អាត​ព្រះ​ពុទ្ធរូប​នៅក្នុង​វិហារ តាម​ទីវ​ត្ត​អា​រ៉ា​ម ហើយ​គេ​នាំគ្នា​យក​បាច់ផ្កា ឬ​កម្រងផ្កា​ម្លឹះ​ជាដើម​នោះ​ដើម្បី​ដាក់ថ្វាយ​ព្រះ​ផងដែរ។ចំណែក​ក្នុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​នេះ ប្រជាជន​ឡាវ​បាន​ឈប់សម្រាក​ពី​ការងារ ហើយ​ភាគច្រើន​ពួកគេ​ធ្វើដំណើរ​ទៅ​ជួបជុំ​គ្រួសារ និង​មាន​ពិធីជប់លៀង​ជាមួយ​ក្រុមគ្រួសារ​ជាដើម​ផង។ មិន​ខុស​អ្វី​ពី​ប្រទេស​ថៃ​ផងដែរ ក្នុង​ចន្លោះ​ពិ​ធី​បុណ្យ​ចួ​ល​ឆ្នាំនេះ គេ​សង្កេតឃើញ​មាន​ការបាញ់ទឹក ជះ​ទឹក​ដាក់គ្នា​ជាពិសេស​ក្រុម​យុវវ័យ​ផង នៅតាម​ដងផ្លូវ​នោះ៕

   


© រក្សាសិទ្ធិដោយ thmeythmey.com