ជាតិ
សង្គមជាតិ
បញ្ជូន​បុរស៨នាក់​ដាក់ពន្ធនាគារ​ពា​ក់​ព័ន្ធ​រឿង​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត
11, Apr 2015 , 9:56 am        
រូបភាព
សៀមរាប៖ តុលាការ​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី១០ មេសា​ម្សិលមិញ បាន​ចាប់បញ្ជូន​បុរស៨នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន រឿង​ពាក់ព័ន្ធ​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត កាលពី​យប់​ថ្ងៃទី៧ មេសា។



ប្រភពពី​ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ទាំង៨នាក់ ត្រូវបាន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ជា​បណ្តុះ​អាសន្ន ដោយ​រង់ចាំ​ការចោទប្រកាន់​ពី​តុលាការ។ លោក ថង សា​គុណ ពន្យល់ថា បុរស​ទាំងនោះ​មាន​ទីលំនៅ នៅ​ជិត​កន្លែងកើតហេតុ គឺ​នៅ​ភូមិ​ត្រពាំង​ស្រះ សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​បាន​សារភាពថា ពួកគេ​ពិតជា​ដុត​ខ្លោងទ្វារ​សង្ក្រាន្ត​ពិតប្រាកដ​មែន។ យ៉ាងណា បើតាម​ការបញ្ជា​ក់រប​ស់លោក ថង សា​គុណ នៅ​យប់កើតហេតុ​បុរស​ទាំងនោះ មាន​ភាពស្រវឹង​ខ្លាំង ហើយបាន​ជិះ​ម៉ូតូ មក​ដុត​នោះ​មាន​គ្នា២នាក់ ដោយ​ម្នាក់​ជា​អ្នក​ដុត។

មិនមាន​ព័ត៌មាន​ច្បាស់លាស់ ចំពោះ​បទចោទប្រកាន់​ជន​ទាំង​នោះទេ។ អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក សោម រតនា សុំ​មិន​អត្ថាធិប្បាយ​ទេ​ជុំវិញ​ហេតុការណ៍នេះ ដោយ​លោក​បញ្ជាក់ថា ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​បន្ថែម​៕


© រក្សាសិទ្ធិដោយ thmeythmey.com