ជាតិ
សង្គមជាតិ
ក្រុមការងារ World Guinness Record នឹង​ចុះ​ពិនិត្យ​នំអន្សម​យក្ស​នៅ​ព្រឹកថ្ងៃចន្ទនេះ
12, Apr 2015 , 8:21 pm        
រូបភាព
សកម្មភាពពេលចំអិននំអន្សមយក្ស។
សកម្មភាពពេលចំអិននំអន្សមយក្ស។
សៀមរាប៖ នៅ​រសៀល​ថ្ងៃទី១២ មេសា ក្រុមការងារ​របស់ World Guinness Record បានមក​ដល់​ខេត្តសៀមរាប​ហើយ។ ការមកដល់​របស់​ក្រុមការងារ​មួយ​នេះ គឺ​ដើម្បី​ចុះ​ត្រួតពិនិត្យ​នំអន្សម​យក្ស​របស់​ខ្មែរ ដែល​ស្នើ​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក។



អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា លោក ឡុង បូរ៉ា បាន​ឲ្យ​ដឹងថា ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ​របស់ World Guinness Record បាន​មកដល់​ព្រលានយន្តហោះ​ខេត្តសៀមរាប នៅ​ម៉ោង​ប្រមាណ ៤រសៀល​ថ្ងៃអាទិត្យ​នេះ។ តាម​ការបញ្ជាក់​របស់​លោក ឡុង បូរ៉ា នៅ​ព្រឹក​ម៉ោង៨ ថ្ងៃទី១៣ មេសា ក្រុម​គណៈកម្មការ​រប​ស់ World Guinness Record នឹង​ចុះ​សណ្ឋាគារ អង្គរ​ផា​លេស រី​ស៊​ត និង​ស្ប៉ា ដើម្បី​ពិនិត្យមើល​ទំហំ និង​គុណភាព​របស់​នំអន្សម​យក្ស។

លោក បូរ៉ា បន្ថែមថា ចំពោះ​លទ្ធផល​នៃ​បំណង​បំបែក​ឯគ្គ​ទក​ម្ម​ពិភពលោក​របស់​នំអន្សម​ខ្មែរ នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃទី១៣ មេសា​នោះ មុនពេល​នំអន្សម​ត្រូវគេ​ដង្ហែ​ទៅកាន់​មុខ​ទី​លានជល់ដំរី ក្នុង​ថ្ងៃ​អង្គរ​សង្ក្រាន្ត។

គួរ​បញ្ជាក់ថា នំអន្សម​យក្ស​នៅ​ឆ្នាំ២០១៥នេះ មាន​ទម្ងន់​រហូតដល់​ទៅ ៣,២តោន ដែលមាន​មុខកាត់១ម៉ែត្រ និង​បណ្តោយ៥ម៉ែត្រ។ គេ​នៅ​មិនទាន់​ដឹងថា តើ​អន្សម​យក្ស​អាច​បំបែក​កំណត់ត្រា​ពិភពលោក​បាន ឫ​យ៉ាងណា​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com