ជាតិ
សង្គមជាតិ
Guinness World Records កំពុងត្រួតពិនិត្យនំអន្សមយក្ស
× សៀមរាប៖ នៅព្រឹកថ្ងៃចន្ទនេះ តំណាងក្រុមការងាររបស់ Guinness World Records បាននិងកំពុងត្រួតពិនិត្យនំអន្សមយក្ស។ មានមនុស្សជាច្រើន កំពុងចោមមើលនំអន្សម ដែលគេកំពុងដកចេញពីពុម្ពចំហុយ។
នំអន្សមយក្សទម្ងន់ ៣,២តោន បានឆ្អិនហើយ នៅម៉ោង៨យប់ថ្ងៃទី១២ មេសា។ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី១៣នេះ តំណាងរបស់ Guinness World Records កំពុងផ្តល់ពិន្ទុ និងមើលគុណភាពរបស់នំអន្សមយក្ស។ បើតាមតំណាងក្រុមចុងភៅ លទ្ធនឹងប្រកាសនៅល្ងាចថ្ងៃដដែលនេះ។
គួររម្លឹកថា ក្រោយពេលពិនិត្យរួចហើយ នំអន្សមយក្សនឹងត្រួវដង្ហែចេញពីសណ្ឋាគារ អង្គរផាលេស នៅម៉ោង២រសៀលនេះ ឆ្ពោះទៅទីលានជល់ដំរី ទីតាំងដែលត្រូវដាក់បង្ហាញជាសាធារណ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ហើយនៅព្រឹកថ្ងៃអង្គារ នំអន្សមយក្សគ្រោងនឹងរៀបចំពិធីសម្ពោធ និងកាត់ចែកអ្នកទស្សនាភ្លក់ដោយឥតគិតថ្លៃនៅពេលនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com