ជាតិ
សង្គមជាតិ
យាយ​តា​មួយក្រុម​នាំគ្នា​មក​អង្គរ​សង្ក្រាន្ត គ្រាន់​តែ​ចង់​​ជួប​មុខ​លោក ហ៊ុន សែន ផ្ទាល់
13, Apr 2015 , 6:18 pm        
រូបភាព
ដោយ:
សៀមរាប៖ លោកយាយ​លោកតា​មួយក្រុម​មាន​គ្នា​ប្រមាណ ២០ នាក់ រស់នៅក្នុង​បរិវេណ​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប មិនដែល​បានឃើញ​មុខ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​នោះទេ ។ លោកយាយ​លោកតា ដែលមាន​អាយុ​ពី ៦០ ឆ្នាំ ដល់ ៦៩ ឆ្នាំ​ទាំងនោះ បាននាំគ្នា​មក​ចូលរួម​ព្រឹត្តិការណ៍​អង្គ​រស​ង្ត្រា​ន្ត ក្នុង​គោលដៅ​ដើម្បី​ចង់ឃើញ​មុខ​លោក ហ៊ុន សែន ផ្ទាល់។ ក្រុម​លោក យាយ លោកតា ទាំងនោះ សុទ្ធតែ​យល់ថា លោក ហ៊ុន សែន គឺជា​មនុស្ស​ដែល​ស្រោចស្រង់​ពលរដ្ឋ​កម្ពុជា​ឲ្យ​រស់រានមានជីវិត​វិញ​ក្រោយពី​របប ប៉ុល ពត ។ 


តាម​គម្រោង​លោក ហ៊ុន សែន នឹង​អញ្ជើញ​មក​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែមេសា ក្នុង​បរិរ​វេណ​ប្រាសាទបាយ័ន។ លោក សម រង្ស៊ី មេបក្ស​ប្រឆាំង ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ។



សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក ជា ធី​រិ​ទ្ធ ជាមួយ​ក្រុម​លោកតា​លោកយាយ​ទាំងនោះ​ដូចតទៅ៖



   

© រក្សាសិទ្ធិដោយ thmeythmey.com