ជាតិ
សង្គមជាតិ
បរិវេណ​ភូមិ​ខ្មែរ​ក្បែរ​ប្រាសាទបាយ័ន ជា​កន្លែង​អភិរក្ស​វប្បធម៌​របស់​អ្នកស្រុក​អង្គរ
14, Apr 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្កើត​បរិវេណ​ភូមិ​ខ្ញុំ ដើម្បី​ឲ្យ​ប្រជាជន បាន​ទស្សនា​កម្សាន្ត​នូវផ្ទះ​ឈើ​បែប​អ្នកស្រុក​អង្គរ និង​បានធ្វើ​បុណ្យទាន​តាមបែប​សាសនា​នៅទីនេះ។ បរិវេណ​ភូមិ​ខ្ញុំ ដែល​ពីមុនមក​គ្រាន់តែ​ជាទី​កន្លែង​សម្រាប់​ភ្ញៀវ​សម្រាប់​ទេសចរ​ជ្រក​ម្លប់​ក្រោម​ដើម​ធម្មតា​នេះ មាន​ទីតាំងនៅ​ខាងជើង​ប្រាសាទបាយ័ន ហើយ​បច្ចុប្បន្ន ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​ផង​នោះ  ភូមិ​នេះ កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​តំបន់​ប្រាសាទអង្គរធំ​ក្នុង​ទឹកដី​ខេត្តសៀមរាប។

លោក លឹម ស្រូ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ថ្លែងថា ជ្រុង​សសរនីមួយៗនៃ​ផ្ទះ​នៅក្នុង​ភូមិ​នេះ មាន​រំលេច​ដោយ​ក្បាច់ចម្លាក់​ចម្រុះ ដែលជា​ក្បាច់ចម្លាក់​ប្រពៃណី​របស់​អ្នកស្រុក​អង្គរ​រក្សា​តាំងពី​បុរាណ​មក។ លោក​ថា បរិវេណ​ភូមិ​ខ្ញុំ​នេះ ក៏​ចង់​រំលេច​ឲ្យ​ឃើញ​នូវ​ការអភិរក្ស​វប្បធម៌​របស់​អ្នកស្រុក​អង្គរ​ផងដែរ។



ស្តាប់​ការបកស្រាយ​របស់លោក លឹម ស្រូ មន្ត្រី​អាជ្ញាធរ​អប្សរា

   

© រក្សាសិទ្ធិដោយ thmeythmey.com