ជាតិ
សង្គមជាតិ
លោកតាអាយុ ៧៧ ឆ្នាំ ស្កាត់ពីកំពង់ចាមមកចូលរួមអង្គរសង្គ្រាន្តព្រោះចង់ឃើញនំអន្សមយក្ស
14, Apr 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
លោកតា វែន វន អាយុ ៧៧ ឆ្នាំ បានធ្វើដំណើរពី ស្រុកកងមាស ខេត្តកំពង់ចាម មកជាមួយកូនប្រុសរបស់ខ្លួន ដើម្បីទស្សនៈព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប។ បុរសវ័យចំណាស់ ដែលមានសម្បុរខ្មៅស្រអែមរូបនេះ បាននិយាយថា គោលដៅសំខាន់ដែលលោកតាធ្វើដំណើរមកពីខេត្តកំពង់ចាមមកចូលរួមព្រឹត្តិអង្គរសង្ក្រាន្តនេះ មានគោលដៅសំខាន់បំផុត គឺលោកតាចង់ឃើញនំអន្សមយក្ស។



  លោកតា វន ថ្លែងប្រាប់សារព័ត៌មានថ្មីៗក្នុងបរិវេណទីលានជល់ដំរីកាលពីថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញថា ក្រោយពីលោកតាស្តាប់តាមវិទ្យុ ដែលគេផ្សព្វផ្សាយថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានធ្វើនៅអន្សមយក្សរាប់ពាន់គីឡូក្រាមនោះ ទើបធ្វើឲ្យលោកតា ចង់ឃើញនំអន្សមនោះផ្ទាល់ភ្នែកតែម្តង ។ សូមស្តាប់សំឡេងលោក តា វែន វន ដែលបាននិយាយទាំងទឹកមុខរីករាយ។



មិនមានតែលោកតា វែន វន ទេ ដែលស្កាត់ពីខេត្តឆ្ងាយមកសៀមរាប ដើម្បីចង់ឃើញអន្សមនេះ ក៏មានដែរ ស្ត្រីវ័យចំណាស់ម្នាក់ទៀត គឺលោកយាយ អ៊ុក ជឿន មកពីខេត្តក្រចេះ ។

ស្តាប់សំឡេងលោកយាយ អាយុ ៦៣ ឆ្នាំរូបនេះ 


         

© រក្សាសិទ្ធិដោយ thmeythmey.com